ខេត្តកំពង់ធំ~មានករណី ដែលមិននឹកស្មាន បានកើតឡើងនៅខេត្តកំពង់ធំ ដោយមានជនសង្ស័យប្រុសស្រី៣នាក់ បានចាប់ជំរិតមនុស្សចំនួន១០នាក់ ធ្វើទារុណកម្មបង្អត់អាហារ ព្រមទាំងបង្ខាំងទុកក្នុងបន្ទប់ ដើម្បីជំរិតទារប្រាក់ ត្រូវបានលោកវរៈសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការងទទួលបន្ទុកនគរបាលព្រហ្មទណ្ទ ដឹកនាំកម្លាំង ដោយបានទទួលបញ្ជាពី លោក ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តកំពង់ធំ ចុះប្រតិបត្តិការឡោមព័ទ្ធផ្ទះជនសង្ស័យទាន់ពេលវាលា។
លោកវរៈសេនីយ៍ឯក កែ ខាន់ណារ៉ា បានឲ្យដឹងថា ក្រោយពីទទួលបាននូវពត៌មានថា ផ្ទះជនសង្ស័យខាង លើមានករណីបង្ខាំងមនុស្ស និងធ្វើទារុណកម្ម ក្នុងគោលបំណងជំរិតទាលុយ ទើបលោកបានទទួលបញ្ជា ពីលោកស្នងការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឲ្យដឹកនាំកម្លាំងជំនាញព្រហ្មទណ្ទ ព្រមទាំងកំលាំងរបស់អធិការស្រុក ប្រាសាទបាល្ល័ង ចុះឡោមព័ទ្ធនៅថ្ងៃទី៨ ខែ១១ ឆ្នាំ ២០១៤ បង្ក្រាបករណី បង្ខាំង
មនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ ករណីនេះស្ថិតនៅភូមិក្រយាជើង ឃុំ ក្រយា ស្រុកប្រាសាទបាល័ង្គ ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជនជាតិវៀតណាម២នាក់ ជនជាតិខ្មែរម្នាក់ភេទស្រីម្នាក់ និងបាន រំដោះយកជនរងគ្រោះ ជាជនជាតិវៀតណាម ១០នាក់ ស្រី២នាក់ និងបានរឹបអូសយកវត្ថុតាងរួមមាន រថយន្តកាម៉ារី ១គ្រឿង ប្រាក់ដុល្លាខ្លែងក្លាយ ២មឺនដុល្លា ។
លោកបានបញ្ជាក់ថាករណីនេះ គឺរូបលោក និងមន្ត្រីក្រោមឳវាទដែលសមត្ថកិច្ចជំនាញព្រហ្មទណ្ទ បានខិតខំប្រឹង ប្រែងនិងដុតដៃដុតជើង ទាំងយប់ទាំងថ្ងៃអស់រយះពេល ២ថ្ងៃពេញ ក្នុងការតាមដានមុខសញ្ញាជនសង្ស័យ និងការចាប់ឃាត់ខ្លួនជនសង្ស័យបានជោគជ័យ។
ជនរងគ្រោះដែលសមត្ថកិច្ចរំដោះបាន មានឈ្មោះទី១ ខ្វៀន ឌីទី ភេទ ប្រុស អាយុ២៨ឆ្នាំ នៅខេត្តតៃនីញ ទី២ ហ្វាម កុងហ៊ុយ ភេទ ប្រុស អាយុ ២៣ឆ្នាំ ខេត្តតៃនីញទី៣ ឈ្មោះ ង្វៀន ម៉ាចទាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅក្រុងដាណាំង ទី៤ ឈ្មោះ ជិន វ៉ានស៊ុយ អាយុ ៥៨ឆ្នាំ នៅក្រុងហូជីងមិញ ទី៥ ឈ្មោះ ហ្វាម វ៉ាន់ងា ភេទ ប្រុស អាយុ ៣៨ឆ្នាំ នៅខេត្តតៃនីញ ទី ៦ ឈ្មោះ ងៀន ឌីញជី ភេទប្រុស អាយុ ២៦ឆ្នាំ នៅខេត្តឡុង ងាន ទី៧ ឈ្មោះ ងៀន ថាញ់វិញ ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅខេត្តតៃនីញ ទី៨ ឈ្មោះ ងៀន ធិធានចិន ភេទ ស្រី អាយុ ៣៤ឆ្នាំ នៅក្រុងហូជីងមិញ ទី៩ ឈ្មោះ ជឿង ធិជិលី ភេទ ស្រី អាយុ២៣ឆ្នាំ នៅខេត្តប៉ិញយឿង ទី១០ ឈ្មោះ ថាន លីមងិន ភេទប្រុស អាយុ៤០ឆ្នាំ នៅខេត្តតៃនីញ ជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូន៣នាក់វិលទៅ ស្រុកកំណើតវិញហើយ។
សមត្ថកិច្ចបាបឲ្យដឹងថា ជនសង្ស័យ៣នាក់ ទី១-មានឈ្មោះ ហួ តាប់ (ហៅបងសាវ )ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណខែ្មរ ទី២-ឈ្មោះ ធឿន ស្រីតូច ភេទ ស្រីអាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ឋរបស់ឈ្មោះ ហួ តាប់(ហៅសាវ) ទី៣ ឈ្មោះ ង្វៀង វ៉ាន់ធឿភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ
វៀតណាមរស់នៅខេត្តឡុងអានជាជនដៃដល់ក្នុងករណីខាងលើនេះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ៕ ដោយ សហការី