ដោយសាតែអាហារបីពេល ជីកដីគាស់យកគល់ឈើ ប៉ះចំគ្រាប់មីន ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក

ខេត្តបាត់ដំ​បង​៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅក្នុងឃុំរស្មីសង្ហារ បានឲ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមី​នា​ ឆ្នាំ​២០២២មានករណីផ្ទុះគ្រាប់មីន បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហេតុការណ៍ បានកើតឡើង នៅចំណុចលើខ្នងភ្នំស ស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករត​ន​មណ្ឌល ខេត្តបាត់ដំបង ខណៈកំពុងនាំគ្នាជីកកកាយដី គាស់យកគល់ឈើ ប៉ះត្រូវគ្រាប់មីន បណ្តាលអោយផ្ទុះឡើងតែម្ដង ។

ប្រភពរាយការណ៍ខាងលើក បានបន្តឲ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើ ទី១,ឈ្មោះ ផាង ភ័ណ្ឌ ( ហៅ.ទូច ) ភេទប្រុស អាយុ​ ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួល​តា​ឯក​ ក្រុងបាត់ដំបង មកស្នាក់នៅធ្វេីចំការ នៅមូលដ្ឋានកេីតហេតុ រងរបួសដាច់ជើង ខាងឆ្វេង​ ស្លាប់នៅកន្លែងកើតហេតុ។និង ទី២,ឈ្មោះ​ ឆាយ កុសល់ ភេទប្រុស អាយុ ៣៥​ឆ្នាំ មានទី​លំនៅភូមិអន្លង់វិល ឃុំ អន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស​ធ្ងន់ ចំភ្នែកទាំង​សង​ខាង​បានយកទៅមន្ទីរពេទ្យ។

លោកវរសេ​នីយ៍​ឯក​ សន​ និល​ អធិ​ការ​នគរបាលស្រុករតនមណ្ឌល​ បាន​បញ្ជាក់ថា​ បុរសទាំងពីរ​នាក់ រស់នៅក្រៅមូលដ្ឋាននេះ​ ហេីយកន្លងទៅពួកគាត់​ មកស្នាក់បណ្តោះអាសន្នធ្វេីចំការ នៅមូលដ្ឋានខាងលេី​ ។ នៅថ្ងៃកេីតហេតុនេះ គាត់ទាំងពីរនាក់ ស្វែងរកគល់ឈេីចាស់ៗ ដេីម្បីជីកយកទៅប្រេីប្រា​ស់​ ឬយកទៅលក់ដូរ ចិញ្ចឹមជីវិត​ ហេី​យ​ក្នុងខណៈពួកគាត់ កំពុងជីកគល់ឈេី​ នៅចំ​ណុចនោះ បានប៉ះចំគ្រាប់ (​ មីនកប់ក្នុងដី )​ ទេីបបង្ក​ជាករណីផ្ទុះ បែប​នេះ​ ។

លោកអធិការបន្តថា​ បន្ទាប់ពីកេីតហេតុភ្លាម ស​មត្ថកិច្ចមូលដ្ឋាន​ អាជ្ញាធរពាក់ព័ន្ធ រួមទាំងកង​កម្លាំ​ង​នគរបាល​ របស់លោក បានចុះទៅដល់កន្លែងកេីត​ហេតុ​ ជួយនាំជនរងគ្រោះ យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា​ ចំណុចភ្នំស ក្នុងភូមិរស្មីសង្ហារ​ ស្រុករតនមណ្ឌលនេះគឺ​ ជា​អតីតសមរភូមិប្រយុទ្ធ ដ៏ស្រួចស្រាល់មួយ ក្នុង​ចំ​ណោមសមរភូមិជាច្រេីន ផ្សេងៗទៀត។ ហើយនៅចំណុចកេីតហេតុថ្ងៃនេះ អាចជា​គ្រាប់មីន​ ដែលគេបង្កប់ក្នុងដីក្បែរគល់ឈេី ពីពេលមុន​ ហេីយទំនងជា ជនរងគ្រោះ ជីកដីក្បែរគល់ឈេី ប៉ះចំគ្រាប់​មីន ទេីបបង្កឱ្យផ្ទុះឡេីងតែម្តង​ ។ លោក​បន្ថែមថា​ នៅចំណុចកេីតហេតុ​ ពីមុនមក ក៏ធ្លាប់ប្រទះឃេីញគ្រាប់មីន​ ប្រ​ឆាំងរថក្រោះ រួមទាំងយុទ្ធភ័ណ្ឌផ្សេងៗ ជាច្រេីនទៀត នៅកប់រាយ​ប៉ាយ នៅទីនោះ។ លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុ និងធ្វើកំណត់ហេតុរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វេីបុណ្យ តាមប្រពៃណី​ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author