ភ្លៀងមួយមេលាយលំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះ ៧ខ្នង នៅស្រុកទឹកផុស

មានសេចក្តីរាយការណ៍មកថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៤នឹង ២៥នាទីល្ងាច មានភ្លៀងមួយមេ លសយលំនិងខ្យល់កន្ត្រាក់ នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បណ្តាលអោយ ខូចខាតផ្ទះចំនួន ០៧ខ្នង រួមមាន៖

ផ្ទះទី១ មានម្ចាស់ឈ្មោះ ហ៊ុំម សារិទ្ធិ អាយុ ២៣ ឆ្នាំ( ប្តី ) ប្រពន្ធឈ្មោះ ចេក ម៉ៅ អាយុ ២៤ឆ្នាំ មានកូនក្នុងបន្ទក់ ប្រុស.ស្រី ចំនួន ០២នាក់ រងការខូចខាតគោយន្ត ០១គ្រឿង និងរលំផ្ទះ ។
ផ្ទះទី២ មានម្ចាស់ឈ្មោះ ព្រុំ ឡុញ អាយុ ៥៤ឆ្នាំ ប្រពន្ធឈ្មោះ គាំ មុំ អាយុ ៤១ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន ៦នាក់ ប្រុស ៥នាក់ ស្រីម្នាក់ របើកជញ្ជាំង និងសំបូលទាំងស្រុង ។
ផ្ទះទី៣ មានម្ចាស់ឈ្មោះ ឃុំ រាំង អាយុ ២៦ឆ្នាំ ប្រពន្ធឈ្មោះ ចេក ញ៉ុច អាយុ ២៥ ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន ៤នាក់ ប្រុស ៣នាក់ ស្រី១ នាក់ ។
និងផ្ទះទី០៤ មានម្ចាស់ឈ្មោះ អៀង ដុំ អាយុ ២៧ឆ្នាំ ប្រពន្ធឈ្មោះ សាំង ស្រីនិច អាយុ ២៣ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន ០៦នាក់ ប្រុស ៣នាក់ ស្រី ០៣នាក់ របើកដំបូលមួយចំហៀង ។ និងផ្ទះចំនួន ០៣ទៀត គ្រាន់តែរបើកដំបូលបន្តិខបន្តួច ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ខាងលើ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត.មនុស្ស.និងសត្វ នោះទេ ខូចខាតតែផ្ទះ និងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author