អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន! សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់ចាម៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកកោះសូទិនខេត្តកំពង់ចាម បានអញ្ជើញសម្ពោធអគារទីស្នាក់ការ.គណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ.គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំគណបក្ស.តាមមូលដ្ឋានយ៉ាងច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលដែលបានលេចជារូបរាងឡើងនាពេលនេះ គឺជាសំណង់ប្រវត្តិសាស្ត្រសម្រាប់ឃុំព្រែកតានង់។

ឯកឧត្តម.បានបន្តថា និយាយរួម រាល់សមិទ្ធិផលដែលរីកដុះយ៉ាងឆាប់រហ័ស គឺកត្តាប្រទេសជាតិ មានសុខសន្តិភាព.ពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ ចំពោះជោគវាសនា.អនាគតជាតិ និងប្រជាជន។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវសូមប្រជាពលរដ្ឋ បន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវ នៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗ.ទៀតដើម្បីនាំមកនូវ អនាគតរុងរឿង នៃប្រទេសជាតិរបស់យើង៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author