ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបីរបស់ខេត្ត មន្រ្តីរដ្ឋបាលខេត្ត រួមជាមួយប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ អន្តរស្ថាប័នស្ដីពីកិច្ចការងារ ពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបីរបស់ខេត្ត មន្រ្តីរដ្ឋបាលខេត្ត រួមជាមួយប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ អន្តរស្ថាប័ន ស្ដីពីកិច្ចការងារ.ពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន.គណៈបញ្ជាការ.សន្តិសុខ.អចិន្ត្រៃយ៍.សម្រាប់ការបោះឆ្នោត។

កិច្ចប្រជុំនេះ ក៏បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីសម្ដេច.ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចប្រជុំ​ មានគោលបំណង ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង រាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះ ដល់ដំណើរការរៀបចំការបោះឆ្នោត តាមគ្រប់រូបភាព, ធានាឲ្យបាន.នូវបរិយាកាស.នយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សា.ផ្សេងៗ និងធានាឲ្យបាន នូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខ ដោយស្មើភាពគ្នា ដែលនេះគឺជា ការបង្ហាញឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្ត.របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ.ឲ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ នៅថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author