កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ចុះសហការណ៍បង្រ្កាបបទល្មើស នេសាទ ចំនួន០៣គោលដៅ ៖ រួមមានគោលដៅទី១ កម្លាំងអាវុធហត្ថ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំនួន ០៣ នាក់ ដឹកនាំដោយលោក អនុសនីយ៍ឯក គង់ សុភិន មេបញ្ជាការអាវុធហត្ថស្រុក សហការណ៍ជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុក ជំនាញសង្កាត់ជលផលស្រុក និងប៉ូលីសសេដ្ឋកិច្ចខេត្ត សរុបចំនួន ២៣នាក់ មធ្យោបាយ បាឡាស្មាច់ចំនួន ០៦គ្រឿង ដឹកនាំដោយលោក លី ផល្លីន អភិបាលរង ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
គោលដៅទី២ កម្លាំងអាវុធហត្ថ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន ០៤ នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក សហការណ៍ជាមួយកម្លាំងចម្រុះ សរុប ៣៨នាក់ មធ្យោ បាយបាឡាស្មាច់ ចំនួន ០៩គ្រឿង ដឹកនាំរួមដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកដូនតី ដល់ព្រែកតាភោគ ក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
គោលដៅទី៣ កម្លាំងអាវុធហត្ថ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ០៣ នាក់ សហការណ៍ជាមួយ កម្លាំងចម្រុះ របស់គណបញ្ជាការឯកភាព ស្រុកចំនួន ១៨នាក់ បាឡាស្មាច់ ០៣គ្រឿង ដឹកនាំដោយលោក ឃឹម ឡុង ប្រធានជលផល ស្រុកកំពង់ត្រឡាច ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចភូមិវាលស្បូវ ភូមិបាក់ភ្នំ និងភូមិខ្លាគ្រហុឹម ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លទ្ធផលនៃបរតិបត្តការបង្ក្រាប សរុបទាំង ០៣ គោលដៅ ៖ រុះរើរបាំងសាច់អួន ១១កន្លែង ប្រវែង ៥២០ម៉ែត្រ; លូរសាច់អួន ចំនួន ១១មាត់; រុះរើរបាំងស្បៃមុង ១៥កន្លែង ប្រវែង ៣០០ម៉ែត្រ; លូរស្បៃមុង ចំនួន ១៥មាត់; រុះរើសម្រ៉ាស់ ១៣ កន្លែងទំហ៊ំ ២៨៥៥ ម៉ែត្រការ៉េ មែកសម្រ៉ាស់ ៣៩៥០ មែក; បង្គោលចំនួន ១៣៤០ ដើម; សម្ភារៈបានដុតបំផ្លាញចោលនៅនឹងកន្លែង និងលែងកូនត្រីចំរុះ ចូលក្នុងបឹងធម្មជាតិវិញ ២៥ គីឡូក្រាម ។