ខេត្តតាកែវ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានឲ្យដឹងថា បច្ចុប្បន្ន មានចម្ការដំណាំកញ្ឆា ជាច្រើនកន្លែង ដែលកម្លាំងសម្ត្ងកិច្ច និងអាជ្ញាធរមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប មានដូចជា៖ ១. នៅចំណុច ខ្នងភ្នំថ្មសង្រ្កាន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ មានម្ចាស់ឈ្មោះ ទ្រួក រួមទាំងប្រពន្ធ រស់នៅភូមិ/ឃុំខាងលើ ជាអ្នកកាន់កាប់ប្រមូលលុយ និង កៀងគរអ្នកដាំ និង ប្រមូលទិញ ឲ្យមេឈ្មួញធំ ឈ្មោះ ឡូឡា ត្រូវជាក្មួយប្រសា ២. នៅចំណុច ខ្នងភ្នំទទឹង មានឈ្មោះ ពៅ និងប្រពន្ធឈ្មោះ ផន ជាអ្នកកាន់កាប់ទាំងស្រុង រស់នៅភូមិជ្រោយ ឃុំព្រះបាទ ជាន់ជុំ តែទៅដាំនៅភ្នំទទឹង ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ ( ត្រូវជា ពូសាច់ថ្លៃ និងមីងសាច់ថ្លៃ របស់មេឈ្មួញ ឈ្មោះ ឡូឡា )។
៣. នៅចំណុច ដុបកម្រែង ម្ចាស់ឈ្មោះ សុន និង ប្រពន្ធឈ្មោះ ជ្រឿន រួមទាំងបងប្អូនបង្កើត ដាំនៅលើកំពូលភ្នំ ស្ថិតនៅក្នុង ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងនៅមានច្រើនទីតាំងទៀត ដែររៀបរាប់មិនអស់។ ហើយអ្នកទាំងនេះ កន្លងមកមិនដែលមានកម្លាំងសមត្ថកិច្ច ឡើងកាប់ចំទេ ដោយសាពេលកម្លាំងសមត្ថកិច្ច ឡើងកាប់ម្ដងៗ គឺមានអ្នកទូរស័ព្ទប្រាប់ឲ្យដឹងមុន និងមានអ្នកនាំបញ្ជៀស ទៅដាក់ទីតាំងពលរដ្ឋ ដាំតាមគេបន្តិចបន្ទួច។
ប្រភពបានបញ្ជាក់ឲ្យដឹងថា ដំណាំកញ្ឆា ប្រជាពលរដ្ឋនាំគ្នាដាំទៅបាន ដោយមានមេចាត់តាំងនៅពីក្រោយ និងមានមេឈ្មួញធំ ឈ្មោះ ឡូឡា ស្នាក់នៅផ្ទះខាងប្រពន្ធ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាអ្នកផ្ដល់ដើមទុន ឲ្យពលរដ្ឋ ក្នុងការដាំ ដំណាំខុសច្បាប់ ( កញ្ឆា ) និងប្រមូលទិញ ដឹកតាមរថយន្ត សាំយ៉ុង ៤-៥ គ្រឿង និងពេលខ្លះ ដឹកតាមរថយន្តកាមរី យកទៅលក់នៅស្រុកយួន ក្នុង ១គីឡូ កញ្ញាស្ងួត ប្រភេទលេខ១ ជិត ៤០០ ដុល្លា និងប្រភេទលេខ២ ក្នុង១គីឡូ ៧០- ទៅ ៨០ ម៉ឺនរៀល។ ហើយក់ព័ន្ធករណីនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា លោក ជ័យ សារីទ្ធ ( ហៅ ឆក ) ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកគិរីវង់ អាចជាប់ពាក់ព័ន្ធ នៅពីក្រោយករណី ដាំដំណាំខុសច្បាប់ ( កញ្ជា ) នេះ ចាំទទួលផលប្រយោជន៍ ពីមេឈ្មួញ ឈ្មោះ ឡូឡា ជាថ្នូរមិនបង្ក្រាប ។
មន្ត្រីរាជការក្នុងស្រុកគិរីវង់ បានឲ្យដឹងថា ដំណាំខុសច្បាប់ ( កញ្ញា ) នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ កន្លងមក កម្លាំងសមត្ថកិច្ច ឡើងកាប់ដុតបំផ្លាញ ជាច្រើនកន្លែងមកហើយ នៅក្នុងមូលដ្ឋានស្រុកគិរីវង់ ប៉ុន្តែចំតែកន្លែងតូចៗ និងរបស់ពលរដ្ឋ គ្មានខ្សែ គ្មានបក្សពួក នោះទេ ហើយមិនទាន់ចាប់បានអ្នកលួចដាំ ដំណាំខុសច្បាប់នេះ បាននៅឡើយ ។ ពលរដ្ឋស្រុកគិរីវង់បានឲ្យដឹងថា ដំណាំកញ្ឆា រាប់រយចំការ ស្ថិតនៅលើភ្នំ បាយង់កោ ខ្នងភ្នំទទឹង ដុបកម្រែង ខ្នងភ្នំថ្មសង្រ្កាន និងព្រះបាទជាន់ជុំ ក្នុងស្រុកគីរីវង់ បច្ចុប្បន្ន ត្រូវបានគេលួចដាំ យ៉ាងពេញបន្ទុក ដោយមិនមានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាននោះទេ ។ ពួកគាត់លើកឡើងថា ការបង្ក្រាបវិញ វាមិនមែនជាប្រធានបទ ស្មុគស្មាញអ្វីនោះទេ ឲ្យតែកម្លាំងជំនាញមានឆន្ទៈ ក្នុងការបង្ក្រាប ប៉ុន្តែ.ដោយសារអាជ្ញាធរ ខេត្តតាកែវ គ្មានឆន្ទៈបង្ក្រាប គឺគាត់រក្សាដំណាំនេះ ទុក្ខបង្អួតថ្នាក់ដឹកនាំតែប៉ុន្នោះ។
ជុំវិញករណីនេះ មន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ បានឲ្យដឹងថា ការបង្ក្រាបដំណាំកញ្ឆាលើភ្នំបាយង់កោ មួយរយៈកន្លងមក គឺបានតែមួយជ្រុងតូច តែប៉ុន្នោះទេព្រោះនៅចំណុចជាច្រើនទៀត នៅមិនទាន់ទៅដល់។ មន្ត្រីអាវុធហត្ថ បានបញ្ចាក់ទៀតថា កម្លាំងរបស់លោក នៅតែបន្ដចុះបង្ក្រាបទៀត តែរង់ចាំស្ថានភាពអាកាសធាតុ អំណោយផលល្អ ទើបអាចឡើងទៅលើភ្នំនេះបាន។
ពាក់ព័ន្ធនិង.ករណីនេះ.ផងដែរ មន្ត្រីសាលា.ខេត្តតាកែវ បានឲ្យដឹងថា កន្លងមក កងកម្លាំងមានសមត្ថកិច្ច បង្ក្រាបជាបន្ដបន្តាប់ ចំពោះជនល្មើស ដែលលួចដាំកញ្ឆានោះ ដោយសាតែកម្លាំងមូលដ្ឋាន មិនដឹងមុខសញ្ញា ទើបមកទល់ពេលនេះ ចាប់មិនទាន់បាន ។ សូមជម្រាបជូនថា នៅក្នុងមូលដ្ឋាន.ភូមិសាស្ត្រស្រុកគិរីវង់ ខេត្តតាកែវ នេះ គឺល្បីល្បាញមានជនខិលខូច លួចដាំដំណាំកញ្ឆាខុសច្បាប់ រាប់ឆ្នាំមកហើយ ផ្ទុយទៅវិញសកម្មភាពល្មើសច្បាប់បែបនេះ នៅតែកើតមានជាបន្តបន្ទាប់ គ្មានថ្ងៃបញ្ចប់។
ប្រជាពលរដ្ឋ នៅស្រុកគិរីវង់ បានអំពាវនាវ ទៅដល់ឯកឧត្តមអភិបាលនៃគណអភិបាល ខេត្តតាកែវ និង ឯកឧត្ដមស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ មេត្តាពិនិត្យមើល និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍ គោនយោបាយ របស់រាជរដ្ឋាភិបាល ។ យោងតាមមាត្រា៤៦ ដាំដោយខុសច្បាប់ រុក្ខជាតិញៀន ត្រូវផ្ដន្ទាទោស ពី១៨ខែ ទៅបួនឆ្នាំ ហើយពិន័យប្រាក់ ពីបីលានរៀល ទៅប្រាំបីលានរៀល ។
ពាក់ព័ន្ធនិងករណី ខាងលើ លោក ជ័យ សារិទ្ធិ ( ហៅ ឆក ) និងឈ្មោះ ឡូ ឡា អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕