ខេត្តកណ្តាល៖ ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរិះគន់ចំៗ ទៅលើអាជ្ញាធរស្រុក ដោយពួកគាត់បានលើកឡើងថា លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់ អសមត្ថភាព ក្នុងការទប់ស្កាត់ ឬហៅបានថា ខ្លាចមិនហ៊ានធ្វើការហាមឃាត់ ទៅលើឈ្មួញដែរកំពុងធ្វើអាជីវកម្ម បូមខ្សាច់ និងដឹកជញ្ជូនខ្សាច់ ចេញពីទីតាំងដីជួល.មួយកន្លែង ដែរគេស្គាល់ថាជាដីរបស់ ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈ្មួញរូបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើផ្លូវសាធារណៈ ក៍ដូចសុខភាព និង សុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋ រស់នៅភូមិបារាជ ឃុំស្វាយជ្រំ បានឲ្យដឹងទៀតថា ម្ចាស់ទីតាំងការដ្ឋានខ្សាច់ខាងលើ មានឈ្មោះ គឹម ឆាយ បានជួលដី ឯកឧត្ដម គុណ ញឹម ធ្វើការដ្ឋានដាក់ខ្សាច់.ដែរបូមចេញពីសាឡង់ និងដឹកបន្តតាមរថយន្ត ធ្វើអាជីវកម្ម ក្នុង១ថ្ងៃៗ មិនក្រោមពី ១០០ ទៅ ២០០ ឡាននោះទេ ហើយក្នុងការដឹកជញ្ជូនទៀតសោត ឈ្មួញរូបនេះ ផ្គើនទៅនិងបទបញ្ជា បទដ្ឋានបច្ចេកទេស ក្នុងការធ្វើអាជីវកម្ម មានដូចជា៖ ១. រថយន្តដឹកខ្សាច់ ឡើងពីការដ្ឋានមកលើផ្លូវកៅស៊ូ ឬ.ផ្លូវបេតុង មិនបានលាងសម្អាតកង់នោះទេ ២.ដឹកលើសកំណត់ ហៀផុតទ្រុងឡាន បណ្ដាលជ្រុះ.ធ្លាក់រាយប៉ាយ ពេញលើផ្លូវ ៣.មិនមានគ្របតង់កៅស៊ូ ៤. មិនមានដឹកទឹកស្រោចផ្លូវ ឬ សម្អាតផ្លូវ ៥.ដឹកខ្សាច់ទាំងមានទឹក ហូរស្រក់ពេញលើផ្លូវ ។ល។
ប្រជាពលរដ្ឋបន្តថា ទាំងនេះជាហេតុ ធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណីរ ជាពិសេស បច្ចុប្បន្នផ្លូវសាធារណៈមួយខ្សែ រងការខូចខ្ទិចទាំងស្រុង ដោយសាសកម្មភាព ឈ្មួញខាងលើ ធ្វើអាជីវកម្ម ដឹកជញ្ជូនខ្សាច់ មិនគោរពនូវបទដ្ឋានបច្ចេកទេស។ ហើយអាជ្ញាធរឃុំ និងអាជ្ញាធរស្រុក នាំគ្នាសម្ងំឈឹង មិនមានវិធានការណ៍ ធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោត ខកចិត្តជាខ្លាំង ចំពោះអាជ្ញាធរ ស្រុកខ្សាច់កណ្ដាល ដែលមិនមានវិធានការ ទប់ស្កាត់ទាន់ពេលវេលា បែជានាំគ្នាសម្ងំឈឹងបណ្ដោយ.ឲ្យឈ្មួញឈ្មោះ គឹម ឆាយ ធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់ យ៉ាងអនាធិបតេយ្យ បំផ្លាញផ្លូវសាធារណៈ តាមតែអំពើចិត្ត។
សូមបញ្ជាក់ថា ទីតាំងការដ្ឋានខ្សាច់ ខាងលើ កន្លងមក អ្នកសារព័ត៌មាន បានធ្វើការថត និងផ្តិតយករូបភាព ជាវីដេអូ រាយការណ៍ជូន លោក ហួត ហាក់ មន្ត្រីការិយាល័យរ៉ែ និងថាមពល ស្រុកខ្សាច់កណ្ដាល និង លោក ប៊ុន ផេង អភិបាល.ស្រុកខ្សាច់កណ្ដាល.ផងដែរ ក៍ប៉ុន្តែ.បានត្រឹមតែ ឆ្លើយតប.នៅក្នុងប្រព័ន្ធ តេឡេក្រាម.តែប៉ុណ្ណោះ មិនមានវិធានការជាក់ស្តែង ក្នុងការចុះមកពិនិត្យមើល លើទីតាំងការដ្ឋានខ្សាច់ ខាងលើនេះ ផ្ទាល់នោះទេរហូតមកដល់ពេលនេះ។
រីឯលោក គឹម ឆាយ ម្ចាស់អាជីវកម្ម ទីតាំងការដ្ឋានខ្សាច់ខាងលើ អង្គភាព CSN មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ ទំនងលោក គឹម ឆាយ មិនហ៊ានឆ្លើយតប ខណៈអង្គយើងខ្ញុំ សុំការបំភ្លឺចំៗ ទៅលើការដ្ឋានខ្សាច់ តាមប្រព័ន្ធ លេខតេឡេក្រាម.ឯកជនរបស់លោក មានឈ្មោះ ( M C ) ពាក់ព័ន្ធទៅនិង.មានច្បាប់ ឬ ក៍អត់ ។
ពាក់ព័ន្ធសកម្មភាព ឈ្មួញធ្វើអាជីវកម្ម គគ្រឹកគគ្រេង មិនមានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋភូមិបារាច ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល អំពាវនាវទៅដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល មេត្តាពិនិត្យមើល និងចាត់វិធានការណ៍ទប់ស្កាត់ ទៅលើការដ្ឋានខ្សាច់ នៅចំណុចច្រាំងទន្លេ ដីជួលមួយកន្លែង របស់ ឯកឧត្តម គុណ ញឹម ស្ថិតក្នុងភូមិបារាច ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខ្លះផងទាន ព្រោះអីបច្ចប្បន្ននេះ ឈ្មួញធ្វើអាជីវកម្ម តាមអំពើចិត្ត យ៉ាងអនាធិបតេយ្យ សង្ស័យគ្មានច្បាប់។
ពាក់ព័ន្ធនិងករណី ខាងលើ អង្គភាព CSN រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕