ខេ្តត្តស្ទឹងត្រែង ៖ យុវជនម្នាក់ស្រវឹងជោកជាំ បើករថយន្តលឿនដូចហោះ រេចង្កូតទៅបុកដើមឈើរនិងបុកបង្គោលភ្លើងកម្ពស់ប្រមាណ៤ម៉ែត្រ បាក់ធ្លាក់មកសង្កត់ពីលើបែកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅត្រង់ចំនុចជិតមុខស្នងការដ្ឋាននគរបាលខេត្ត ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា ជនរងគ្រោះក្រឡាប់រថយន្តដោយសារជាតិស្រវឹងនោះ មានឈ្មោះ ចិត្រ សុវិជ្ជា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
តាមប្រភពនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅយប់កើតហេតុ ជនរងគ្រោះបានទៅការគេ ក្រោយពីស៊ីការរួចបានបន្តទៅច្រៀងខារ៉ាអូខេ ចេញមកវិញទាំងស្រវឹង ហើយបើកបររថយន្តក្នុងល្បឿនយ៉ាងលឿន ចុះពីចំណុចកងចក្រ ដោយសារគ្រប់គ្រងស្ថានភាពខ្លួនឯងមឹនបាន ធ្លាក់និងជង្ហុកហោះទៅប៉ះតូបលក់អីវ៉ាន់ ផ្លោងមនុស្សចេញមកក្រៅ បុកដើមឈើ និងបង្គោលភ្លើងធ្លាក់មកសង្កត់លើ ជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ជនរងគ្រោះជិះរថយន្តម៉ាកកាមរីគូតស្វិត ពណ៌គ្រាប់អម្ពិល ពាក់ស្លាកលេខភ្នំពេញ 2B-3873 បើកបរដោយជនរងគ្រោះតែម្នាកើឯង ។ ជនរងគ្រោះ ត្រូវបាននគរបានចរាចរណ៍ និងប្រជាពលរដ្ឋនាំគ្នាលើករថយន្តដែលក្រឡាប់យកសាកសពចេញ និងបានទូរស័ព្ទរកក្រុមគ្រួសារជនរងគ្រោះ ដឹកតាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត យកទៅដល់លំនៅដ្ឋានជនរងគ្រោះ នឹងប្រគល់សពអោយទៅសាច់ញាតិបងប្អូធ្វើបុណ្យទៅតាមប្រពៃណី ។ សូមបញ្ចាក់ផងដែរថា ចំណែករថយន្តក៏ត្រូវបានប្រគល់អោយម្ចាស់វិញដែរ ដោយសារជនរងគ្រោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕
ដោយ៖ នួន ពុទ្ធា
កម្ពុជាជោគជ័យ