សម្តេចក្រឡាហោម ស ខេង ឱ្យអាជ្ញាធរឃុំ ត្រូវលាតត្រដាង.បង្ហាញជូនប្រជាពលរដ្ឋ.ឱ្យបានដឹងច្បាស់.ពីមូលនិធិឃុំ ថាតើបានធ្វើអ្វីខ្លះ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរឃុំ-សង្កាត់ ត្រូវលាតត្រដាង.បង្ហាញជូន ប្រជាពលរដ្ឋ ឱ្យបានដឹងច្បាស់ ពីមូលនិធិឃុំ-សង្កាត់ ព្រោះថា ឃុំ-សង្កាត់ នាពេលបច្ចុប្បន្ន មានផែនការអភិវឌ្ឍ រយៈពេល ៥ឆ្នាំ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា អាជ្ញាធរឃុំ-សង្កាត់ ត្រូវដឹងថា ប្រជាពលរដ្ឋ លោកត្រូវការអ្វី ហើយត្រូវខិតខំដោះស្រាយ.បញ្ហាប្រឈមនានា ឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយគ្មានអំពើ.អសកម្ម.កើតឡើងឡើយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំ-សង្កាត់ គ្រប់លំដាប់ថ្នាក់ មិនត្រូវទារសគុណពីប្រជាពលរដ្ឋ.នោះទេ។ សម្ដេច បានបន្ដថា នាពេលបច្ចុប្បន្ន ប្រាក់ឧបត្ថម្ភ ដែលថ្នាក់ជាតិផ្ដល់ឱ្យ.ក្នុងមួយឃុំ-សង្កាត់ ទទួលបានជាង ៧០០លានរៀល ក្នុង១ឆ្នាំ សម្រាប់យកមក.អភិវឌ្ឍតាមឃុំ-សង្កាត់។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ឃុំ-សង្កាត់ ប្រើប្រាស់មូនិធិធ្វើហ្នឹង បានអ្វីខ្លះ? យើងត្រូវលាតត្រដាង បង្ហាញជូនប្រជាពលរដ្ឋ ព្រោះថា ឃុំ-សង្កាត់ ឥឡូវនេះ មានភារកិច្ច ដើម្បីធ្វើផែនការ.អភិវឌ្ឍ រយៈពេល ៥ឆ្នាំ»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍.បញ្ជាក់ទៀតថា ឃុំ-សង្កាត់ ត្រូវមានផែនការអភិវឌ្ឍឃុំ-សង្កាត់ របស់ខ្លួនយ៉ាងជាក់លាក់ បើសិនរយៈពេល ៥ឆ្នាំ អភិវឌ្ឍមិនហើយ ត្រូវលើកទិសដៅអភិវឌ្ឍ នៅឆ្នាំបន្ដបន្ទាប់។ សម្ដេចក្រឡាហោម ក៏បានបន្ថែមទៀតថា អាជ្ញាធរឃុំ-សង្កាត់ ត្រូវធ្វើម្ចាស់ការក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ខណៈ សម្ដេច បានចាត់ទុកថា ទាំងនេះ ក៏ផ្ដល់សេវាសាធារណៈ
ជូនប្រជាពលរដ្ឋដែរ តាមរយៈការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author