សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ នេះ ក្នុងឱកាស នៃការធ្វើដំណើរតាមរថយន្ត ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនា និងបូជាទានធូប នៅរង្វង់មូលលោកតាក្រហមក ស្ថិតនៅផ្លូវបំបែក ចូលទៅកាន់ទីរួមខេត្តកំពង់ធំ។
ក្នុងវត្តមាន ដ៏កម្រនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលទទួលបាននូវ ការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណះអភិបាល ខេត្តកំពង់ធំ បានសំដែងនូវការវាយតម្លៃ និងកោតសរសើរចំ ពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការអនុវត្តនូវកម្មវិធី និងគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេសការអភិវឌ្ឍ សមិទ្ធផលសង្គម គ្រប់ច្រកល្ហក ទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីកចំរើន គួរឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការកសាងឡើង នូវមហាសមិទ្ធផល ជាប្រវត្តិ សាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតា នៃទឹកដីខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា ពីមួយអណត្តិ ទៅមួយអណត្តិ ខេត្តកំពង់ធំ បានខិតខំ កសាង នូវមហាសមិទ្ធផល ជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិង អត្តសញ្ញាណជាតិ និងសាវតានានា របស់ខេត្តកំពង់ធំ ដូចជាការកសាងឡើង នូវរូបសំណាក់ ដាក់តាំងបង្ហាញ នៅតាមរង្វង់មូល ច្រកចេញចូល ខេត្តកំពង់ធំ ដូចជារូបសំណាក ព្រះខ័ន្ត កំពង់ស្វាយ និងរូបសំណាក់ ប្រវត្តិសាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញ ឲ្យកូនខ្មែរជំនាន់ក្រោម ក៏ដូចជាភ្ញៀវទេសចរណ៍ អន្តរជាតិ ដែលមកកំសាន្ត នៅព្រះរាជាណាចក្រកម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា ពិសេសប្រវត្តិសាស្រ្ត នៃទឹកដីខេត្តកំពង់ធំ។
បន្ទាប់ពីបានចំណាយពេលទស្សនា សំណង់សមិទ្ធផល រូបសំណាកលោកតាក្រហមក និងបូជាទៀនធូប សុំសេចក្តីសុខ ដល់ការធ្វើដំណើរ និងសេចក្តីសុខសន្តិភាព សម្រាប់ ព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញបន្តដំណើរ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដែលសម្តេច និងអញ្ជើញចូលរួម ក្នុងពិធីត្រួតពិនិត្យ ដំណើរការសាងសង ព្រលានយន្តហោះថ្មី សៀមរាប អង្គរ ក្នុងស្រុកជីក្រែងនិងស្រុកសូត្រនិគម ថ្ងៃទី៣ មេសា និងអញ្ជើញចូលរួម ពិធីសម្ពោធ ហេដ្ឋារ.ចនាសម្ព័ន្ធ.ផ្លូវ ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕