ដើម្បីចូលរួមក្នុងកិច្ចការ.មនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ សហគមន៍ និងជួយសម្រាល ទុក្ខលំបាក ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ក្រោមការដឹកនាំ បេសកកម្មការងារ ដ៏ឧត្តុងឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ស្នាក់ការកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសហការី បាននាំយកថវិកា ចំនួន ២០,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសអបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹង ភាពធន់សហគមន៍” ក្រោមអធិបតីភាព លោកជំទាវ អានី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕