ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល អញ្ជើញចូលរួមពិធីសម្ពោធអគារស្នាក់នៅ និងសមិទ្ធិផលនានា របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល

ក្រុងតាខ្មៅ ៖ នាព្រឹកថ្ងៃចន្ទ ០៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារ.ស្នាក់នៅ និងសមិទ្ធិផលនានា របស់តំបន់.ប្រតិបត្តិការ.សឹករងកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច.អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល.ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ពិធីសម្ភោធ.នាឱកាសនេះដែរ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្ត.មេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឧត្តមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអភិបាល.ក្រុងតាខ្មៅ
មន្រ្ដីរាជការ និងអតីតយុទ្ធជន និងគ្រួសារកងទ័ព ទូទាំងខេត្តកណ្តាល។

“បើគ្មានសន្តិភាព កុំគិតដល់ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស” កងកម្លាំងប្រដាប់អាវុធ.ត្រូវអព្យាក្រឹត្យ.ជាមួួយរាជរដ្ឋាភិបាលស្របច្បាប់ គណបក្សនយោបាយ និងគណបក្សនយោបាយ តែមិនអព្យាក្រឹត្យ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ និងគណបក្ស នយោបាយនោះទេ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author