តើពិតទេ.? ល្បីថា លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ( ហៅច្រកដូង ៧ដើម ) អាងខ្នងបង្អែកក្រាស់ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលលុយតាមរបៀបពុករលួយ គ្មានញញើត សូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យមើលផងទាន

ខេត្តត្បូងឃ្មុំ ៖ មកដល់ពេលនេះ គេមិនដឹងថា លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋករ ប្រចាំច្រកដា ( ហៅ ច្រកដូង 7ដើម ) សល់លុយប៉ុន្មានពាន់ ប៉ុន្មានម៉ឺនដុល្លារ ហើយនោះទេ ព្រោះថា ចាប់តាំងពីលោក មុយ បញ្ញរិទ្ធ បានតំណែង ជាប្រធានការិយាល័យគយ និងរដ្ឋាក ប្រចាំច្រកដា ( ហៅ ច្រកដូង ៧ដើម ) គេសង្កេកឃើញ ប្រធានការិយាល័យគយនិងរដ្ឋាករ រូបនេះ មិនបង្អង់យូនោះទេ ចាត់ចែងមន្ត្រីក្រោមឱវាទ ដែលជាមនុស្សជំនិត្យរបស់ខ្លួន ទំនាក់ទំនងជាមួយឈ្មួញធំៗ ដើម្បីក្ដោបសេដ្ឋកិច្ច តាមរបៀបពុករលួយ នេះបើតាមការបង្ហើបឲ្យដឹង ពីមន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តត្បូងឃ្មុំម្នាក់ លក្ខខណ្ឌដោយ សុំមិនបញ្ចេញឈ្មោះ ។

ប្រភពពីមន្រ្តីសាខាគយនិងរដ្ឋាក ខាងលើ បានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វេភាគីដា បង់ពន្ធមិនដល់ ៥០ភាគរយ ផងទេ។ ហើយក្រៅពីនេះ ឈ្មួញបែងចែកផលប្រយោជន៍ ជាមួយលោក មុយ បញ្ញារិទ្ធ ដាក់ចូលហោប៉ៅ ធ្វើមានបាន យ៉ាងរលូន ចំណែកលោក​ គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យលោក មុយ បញ្ញារិទ្ធ មេគយច្រកដា ( ហៅ ច្រកដូង ៧ដើម ) សាងភាពល្បីល្បាញ ខាងពុករលួយពេញបន្ទុក។

ប្រភពពីមន្ត្រីពាក់ព័ន្ធ នៅច្រកព្រំដែនទ្វេភាគីដា ( ហៅ ច្រកដូង ៧ដើម ) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះ លោក មុយ​ បញ្ញារិទ្ធ កាន់តែល្បីល្បាញខាងប្រមូលលុយ តាមរបៀបពុករលួយ ព្រោះអាងមានលោក គុណ ញឺម អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាខ្នងបង្អែកដ៍រឹងមាំ ។ ទន្ទឹមនឹងនេះ ក្រុមឈ្មួញ និងអាជីវករដែលនាំចេញកសិផលផ្សេងៗ ចេញទៅស្រុកយួន តាមច្រកទ្វេភាគីដា ក៏ដូចជាក្រុមឈ្មួញនាំចូលទំនិញ ពីស្រុកយួន តាមច្រកនេះ បានឲ្យដឹងថា លោក មុយ បញ្ញារិទ្ធ ជំនាញខាងគាបយកលុយ លើតុ.ក្រោមតុ ពីពួកគេតាមអំពើចិត្ត។ រីឯមេៗគយ ខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ( ហៅ ច្រកដូង ៧ដើម ) នោះទេ ព្រោះអីលោក មុយ បញ្ញារិទ្ធ មានខ្នងបង្អែកក្រាស់ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភពពីមន្រ្តីពាក់ព័ន្ធ នៅច្រកដា បានបន្តឲ្យដឹងថា ឈ្មួញធំៗ អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុក ដោយសារមានការបើដៃ ពីលោក មុយ​ បញ្ញារិទ្ធ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូល យ៉ាងច្រើន ក្នុងមួយខែៗ។ ហើយក្រុមឈ្មួញ នាំចេញជ័រកៅស៊ូស្អុយ អុសដើមកៅស៊ូ ធ្យូង ឈើ និងកសិផលផ្សេងៗ ចេញទៅស្រុកយួន ក៏ជាប្រភពចំណូល របស់លោក មុយ បញ្ញារិទ្ធ មេគយច្រកដា ( ហៅ ច្រកដូង ៧ដើម ) ផងដែរ ព្រោះមេៗគយ ខេត្តត្បូងឃ្មុំ ហាក់ដូចជាខ្លាចឥទ្ធិពល លោក មុយ បញ្ញារិទ្ធ យ៉ាងខ្លាំង។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយ របស់លោក មុយ បញ្ញារិទ្ធ ជារឿងមិនអាចបិទបាំងបានឡើយ។

ពាក់ព័ន្ធ និង.ករណីខាងលើ លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយ ច្រកដា ( ហៅ ច្រកដូង ៧ដើម ) អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការ.បកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author