លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ប្រហែលជាចាត់ទុក្ខបទបញ្ជា សម្ដេសក្រឡាម ស ខេង ជារឿងឥតប្រយោជន៍ ទើបហ៊ានបណ្ដោយឲ្យឈ្មោះ វ៉ាន់ បើកលេងល្បែង ជាទ្រង់ទ្រាយធំ យ៉ាងពេញបន្ទុក

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ទៅដល់អាជ្ញាធរ មានសមត្ថកិច្ច គ្រប់រាជធានី ខេត្ត ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ៩ចំណុច គឺត្រូវបង្ក្រាប បទល្មើស.ល្បែងស៊ីសងខុសច្បាប់.គ្រប់ប្រភេទ ឲ្យខានតែបានបើកើតមាន.នៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

តែផ្ទុយទៅវិញ មានប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា សង្វៀនជល់មាន់ និងអាប៉ោង បើកលេងដោយសេរី នៅក្បែអធិការរដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ ក្រោមខ្សែភ្នែក លោក ឯម វឌ្ឍនា អធិការស្រុក ស្ទឹងត្រង់ កំពុងដំណើរការ បើកលេងជារៀងរាល់ថ្ងៃ យ៉ាងរលូន ដែលជាលក្ខណៈទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែបែរជា ពុំឃើញមានការបង្ក្រាប ពីសំណាក់ កម្លាំងសមត្ថកិច្ចទៅវិញ។

ប្រភពមានព័ត៌មាន ច្បាស់ការណ៍ ចេញពីប្រភព អ្នកចូលលេងល្បែង នៅទីតាំងខាងលើ បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ មានម្ចាស់ឈ្មោះ វ៉ាន់ ជាមេក្លោង ក្នុងការប្រមូលផ្ដុំពលរដ្ឋខ្មែរ ឲ្យមកលេងល្បែង នៅកន្លែងខ្លួន និង មានឈ្មោះ ណាក់ ហៅ អាស្រមោច ធ្វើជាអាជ្ញាកណ្ដាល ក្នុងការប្រកួតនេះ ដោយក្នុងមួយគូរៗ ចាប់ពី ១០០០ដូល្លារ រហូតដល់ ១០០០០ដូល្លារ! ហើយកាលពី ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ នេះ មានការប្រជល់មាន់ខ្នាតធំ មិនតិចជាង ២០គូរឡើយ និងមានការភ្នាល់ដាក់លុយ ចាប់ពីរាប់ម៉ឺនដុល្លារ ក្នុងមួយគូរៗ ។

ពាក់ព័ន្ធករណីនេះផងដែរ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះសុខទុក្ខ របស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យ មានភាពអសន្តិសុខកើតឡើង ដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀត គឺផ្ដើមចេញពីល្បែងស៊ីសងនេះឯង។

ប្រជាពលរដ្ឋជាច្រើន បានស្នើសុំដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមឯកឧត្តម មេត្តាដាក់នូវបទបញ្ជា ច្បាស់លាស់ ដល់លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ដើម្បីដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមគោនយោបាយ ដែរដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធ និង.ករណីខាងលើ លោក ឯម វឌ្ឍនា អធិការស្រុក ស្ទឹងត្រង់ អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការ.បកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author