ស្លា.ប់ ២៧នាក់ និង របួសចំនួន ៨០នាក់ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ

ផ្សាយចេញពីភ្នំពេញ មនុស្សចំនួន ២៧នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសចំនួនធ្ងន់.ស្រាល ចំនួន ៨០នាក់ ដោយក្នុងនោះរងរបួសធ្ងន់ ចំនួន ៥៩នាក់ និងរបួសស្រាល ចំនួន ២១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រយៈពេលព ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី ១៤-១៥-១៦ ខែមេសាឆ្នាំ២០២២ ។ នេះបើយោងតាមរបាយការណ៍បូកសរុប រយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព ស៊ីអេសអិន ទទួលបាននៅព្រឹកថ្ងៃទី ១៧ ខែមេសា ២០២២ នេះ។

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៣នាក់ និងរងរបួស ចំនួន ១៥នាក់ ដោយក្នុងនោះ រងរបួសធ្ងន់ ចំនួន ១២នាក់ និង របួសស្រាល ចំនួន ៣នាក់។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជា៖ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់. ខេត្តបាត់ដំបង របួស ១នាក់. ខេត្តកណ្តាល របួស ២នាក់.ភ្នំពេញ របួស ៤នាក់ .ខេត្តស្ទឹងត្រែង របួស ២នាក់. ខេត្តស្វាយរៀង ស្លាប់ ១នាក់ និងរបួស ៣នាក់ និង ខេត្តតាកែវ របួស ៣នាក់។

នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ២៥លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៦នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន ៣៤នាក់ ដោយក្នុងនោះ របួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី ខេត្ត ចំនួន ១៦ មានដូចជា៖ ខេត្តបាត់ដំបង របួស ១នាក់. កំពង់ចាម ស្លាប់ ៣នាក់ និងរបួស ៥នាក់. កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ .កំពង់ធំ ស្លាប់ ២នាក់ និងរបួស ២នាក់. កំពត របួស ៥នាក់ . កោះកុង ស្លាប់ ១នាក់. ក្រចេះ ស្លាប់ ២នាក់ និងរបួស ២នាក់. ភ្នំពេញ ស្លាប់ ១នាក់. ព្រះវិហារ របួស ៣នាក់ .ព្រៃវែង ស្លាប់ ១នាក់. ពោធិ៍សាត់ របួស ៧នាក់. រតនគីរី ស្លាប់ ១នាក់ និងរបួស ៥នាក់. ព្រះសីហនុ របួស ១នាក់ . ស្ទឹងត្រែង ស្លាប់ ៣នាក់ , តាកែវ របួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់។

នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ១៤លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៨នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣១នាក់ ដោយក្នុងនោះ របួសធ្ងន់ ២០នាក់ និងរបួសស្រាល ១១នាក់ ។
គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី ខេត្ត ចំនួន ៩ មានដូចជា៖ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ និងរបួស ១នាក់. កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ៦នាក់. កំពត របួស ៦នាក់. កណ្តាល របួស ២នាក់. ក្រចេះ របួស ៦នាក់. ព្រៃវែង ស្លាប់ ១នាក់ និងរបួស ២នាក់. ពោធិសាត់ ស្លាប់ ៣នាក់ របួស ៣នាក់.
តាកែវ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តឧត្តរមានជ័យ របួស ៤នាក់៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author