ពិតជាថ្លើមធំមែន យករថយន្តស្លាកលេខរដ្ឋ មកដឹកជញ្ជូនឈើធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ

ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើ អង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ព្រៃឈើនៅតំបន់ព្រៃឡង់ ជិតរលាយអស់ហើយ ដោយសារស្នាដៃបុគ្គលឆ្លៀតឱកាស មួរយចំនួន ធ្វើសកម្មភាពកាប់ នឹងដឹកជញ្ជូនឈើ គ្មានច្បាប់អនុញាត្តិ យ៉ាងអនាធិបតេយ្យ។ ហើយកន្លងមកគេបានសង្កេតឃើញថា ការដឹកជញ្ជូនផលអនុផលព្រៃឈើ នៅតំបន់នោះ ភាគច្រើន ដឹកដោយប្រើមធ្យោបាយ គោយន្ដកន្ត្រៃ រថយន្តកែឆ្នៃ យន្តធុនតូច.និងធំជាដើម។

ប៉ុន្តែជាក់ស្ដែង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នេះ គេបានឃើញ មានរថយន្ត ប្រភេទស្ទួច ពណ៌ស មួយគ្រឿង ពាក់ស្លាក់លេខរដ្ឋលេខ ៥.០០០៦ បានដឹកឈើប្រភេទសុក្រម់ឃ្លុំ ហើយត្រូវបាន គណៈបញ្ជាការឯកភាព ស្រុកសណ្តាន់ ធ្វើការឃាត់ នៅនឹងចំណុច ភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមកាបញ្ជារផ្ទាល់ ពីលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់ នឹងយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកសណ្តាន់ផងដែរ។ ហើយបន្ទាប់មកនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប សុំយកទៅរក្សារទុក។

តាមប្រភពព័ត៌មាន ដែលអង្គភាព CSN ទទួលបាន គឺរថយន្ត ដែលពាក់ស្លាកលេខរដ្ឋនេះ គឺបានធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីតំបន់ព្រៃឡង់ តាមច្រករវៀង ខេត្តព្រះវិហារ ជាច្រើនដង ប៉ុន្តែមិនមានការរំខាន់ ដល់មន្ត្រីជំនាញ ពាក់ព័ន្ធនោះឡើយ ហាក់បីដូចជាដឹងថា ជារបស់មន្ត្រីខ្នងធំម្នាក់ ទើបហ៊ាន យករថយន្ដស្លាក់លេខរដ្ឋ មកធ្វើអាជីកម្ម ដឹកជញ្ជូនឈើដូចច្នេះ។ ប៉ុន្តែមានប្រភពផ្សេង បានឲ្យដឹងថា រថយន្តនេះជារថយន្តរបស់រដ្ឋមែន ប៉ុន្តែមានមន្រ្តីម្នាក់ បានយករថយន្តនេះ មកសុីឈ្នួលដឹកឈើដែលខុសច្បាប់ ទៅលក់អោយក្រុមហ៊ុន ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកព័ត៌មាន បានធ្វើទំនាក់ទំនង ទៅលោក គង់ សុភា អភិបាលរងស្រុកសណ្តាន់ ដែលបានដឹកនាំកម្លាំង ចុះហាមឃាត់រថយន្តដឹកឈើនោះ លោកបានឆ្លើយថា លោកបានឃាត់រថយន្តនោះមែន ដោយលោកគិតថា ជារថយន្តបទល្មើស ព្រោះការដឹកជញ្ជូននោះ គឺមិនបានរាយកាណ៍ មកសម្ថកិច្ច និងអាជ្ញារធរ មូលដ្ឋានឡើយ។

លោក តាន់ សុផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើ សណ្តាន់ តាមរយៈទូស័ព្ទ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺបានទេ មិនមានលេខទំនាក់ទំនងបាន។ ពាក់ព័ន្ធនឹងសកម្មភាព ដឹកជញ្ជូនឈើ តាមរថយន្តរដ្ឋនេះ ដើម្បីឱ្យព័ត៌មាននេះ មានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author