ចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មន្ត្រីនគរបាល២រូប ត្រូវបានឧក្រិដ្ឋជនគ្រឿងញៀន បាញ់ស្លាប់ និងរបួសម្នាក់ នៅស្រុកអង្គស្នូល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ មានករណីផ្ទុះអសវុធ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល រវាងកម្លាំងសមត្ថកិច្ច និង ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បណ្ដា៤លឱ្យមន្ត្រីនគរបាល២រូបស្លាប់ និងរបួសម្នាក់ នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានប្រាប់អ្នកសារព័តមាន យ៉ាងដូច្នេះថា, ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ ជាមុខសញ្ញាចាស់ ជួញដូរគ្រឿងញៀន។ ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍ថា ជនល្មើសកំពុងស្នាក់នៅទីនោះ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា អាចជនល្មើសដឹងខ្លួនមុន ក៏បានបាញ់ស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ មន្ត្រីនគរបាលដែលរងគ្រោះ រហូតបាត់បង់ជីវិតនោះ រួមមាន៖ទី១៖ ឈ្មោះ ជុច សុភា ជានាយនគរបាលប៉ុស្តិ៍ ឃុំទួលព្រិច ស្រុកអង្គស្នូល ខេត្តកណ្តាល។
ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល ខេត្តកណ្តាល។
ករណីនេះ មុខសញ្ញាគ្រឿងញៀន ដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម ៥នាក់ ត្រូវបានកម្លាំងនគរបាល បង្ក្រាបបានភ្លាមៗផងដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author