លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល នាំយកថវិកា ៥០០០.០០០ រៀល ចូលបច្ច័យ សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាល រដ្ឋបាលទួលព្រេច

ខេត្តកណ្តាល ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែ​មេសា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងនាំយកថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ សព លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាល រដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដែលបានពលីជីវិត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។​

បច្ចុប្បន្ន សពលោកវរសេនីយ៍ត្រី ជុច សុភា​ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមបែបប្រពៃណី និងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតភូមិឈើបួនឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author