ហេតុអ្វីល្បែងមាន់ជល់ និងអាប៉ោង របស់លោក ហាក់ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មានសុវត្ថិភាពម្លេះ?

ត្បូងឃ្មុំ ៖ នេះមិនមែនជាការឡង់សេ ឬលើកកម្ពស់ល្បែងស៊ីសងស្អីនោះទេ តែអ្វីអង្គភាព CSN បានមើលឃើញ ពីទិដ្ឋភាពក្នុងសង្គម គួរឲ្យព្រួយបារម្ភនោះ គឺអបាយមុខផ្សេងៗ កំពុងបង្ហាញវត្តមានព្រោងព្រាត ក្នុងមូលដ្ឋាន ដោយមិនខ្វល់ពីគោនយោបាយ ភូមិ/ ឃុំ មានសុវត្តិភាពនោះឡើយ ពាក្យថា ឡង់សេល្បែង ស៊ីសង នូវពេលនេះ អង្គភាព CSN សំដៅដល់អ្នកស្នេហាវិស័យបក្សីកីឡា ភាសាសាមញ្ញដែរហៅថា ល្បែងជល់មាន់ទាំងឡាយ បើចង់សើចហោកញ្ជ្រៀវ ទះក្លៀក ញាក់ចិញ្ចើម បើចង់អស់លុយ អស់ទ្រព្យ ស្រក់ទឹកភ្នែកជូតក្បាលជង្គង់ ឬសើចសេះ ពោលគឺ.បើចង់មានអំពើហឹង្សា ឬបែកបាក់គ្រួសារ សូមអញ្ជើញទៅចាក់កំសាន្ត ល្បែងជល់មាន់ នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កុំបីខាន។

អ្វីដែលភាពកក់ក្តៅ សម្រាប់អ្នកចូលទៅកម្សាន្តនោះ គឺទីតាំងជ់លមាន់ និងអាប៉ោង មួយកន្លែងនេះ លេងក្នុងចំការកៅស៊ូ ក្នុងឃុំ/ស្រុកខាងលើ មានសុវត្ថិភាពល្អណាស់ ដោយសាម្ចាស់ទីតាំង ឈ្មោះ ហាក់ ចេះចាត់ចែង ឲ្យមានអ្នកយាមកាម និងបានសែនព្រេន ឲ្យដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន រួចរាល់អស់ហើយ មិនមានសមត្ថកិច្ចណាទៅបង្ក្រាប ឬធ្វើអ្វីឲ្យអ្នកលេងមាន់ និងអាប៉ោង ភ័យរត់ផាសក្រញាំនោះទេ ។

បើតាមប្រភព ពីប្រជាពលរដ្ឋ ក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា បានឲ្យអង្គភាព CSN ដឹងថា ម្ចាស់ទីតាំងមាន់ជល់ និងអាប៉ោង មួយកន្លែងនេះ មានឈ្មោះ ហាក់ ជាមេក្លោងចេញមុខកាង និងជាអ្នករត់ការទំនាក់ទំនងជាមួយ សមត្ថកិច្ចមួយចំនួន ក្នុងស្រុកក្រូចឆ្មា និងខេត្តត្បូងឃ្មុំ បានយាំងល្អ ជាហេតុធ្វើឲ្យសមត្ថកិច្ចទាំងនោះ ដេកលង់លក់ស្រួល រងចាំទទួលសំណែងពីមេបនល្បែង យ៉ាងរលូន? ។

ប្រដដែរបានបន្តថា ទីតាំងមួយនេះលេងស្ទើរាល់ថ្ងៃ ដោយថ្ងៃធម្មតា គេជល់មាន់ ពី១០គូរ ទៅ២០គូរ ដោយភ្នាល់ដាក់លុយ ក្នុងមួយគូរៗ ៥០ម៉ឺនរៀល ទៅមួយលាន ឬ ២លានរៀល ក៍មានដែរ ប៉ុន្តែ បើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃពិសេស ប្រជុំដោយឧកញ្ញា និង អ្នកមាននោះ គឺគេភ្នាក់លុយក្នុងមួយគូរៗ រាប់ពាន់ដុល្លារ ដោយមេក្លោងជាម្ចាស់សង្វៀន ដកតុង ១០ភាគរយ ឯលុយកត់ហាងសាវ គេត្រូវដកយក ២ភាគរយជាកំហិត? ។

មហាជនបានប្រាប់ឲ្យដឹងថា គេបានឃើញក្រុមអ្នកលេងល្បែងជល់មាន់ ដែលអ្នកមានលុយកាក់ មានមុខមាត់ធំៗ មកពីខេត្ត ឬមកពីឆ្ងាយៗ តែងតែជិះឡាន យកទៅផ្ញើតាមផ្ទះអ្នកភូមិ ហើយជិះម៉ូតូឌុប ចូលទៅលេងជល់មាន់នៅទីនោះ យ៉ាងត្រជាក់ចិត្ត។ ដោយមើលឃើញ បើកល្បែងស៊ីសង នៅកណ្តាលចំការកៅស៊ូ មិនឆ្ងាយពីភូមិប្រជាពលរដ្ឋរស់នៅប៉ុន្មាន ហើយមិនត្រូវបានសមត្ថកិច្ចណា បង្ក្រាបបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាយកដៃទះទ្រូងហួសចិត្ត លាន់មាត់ថា ឯណាទៅ ភូមិ/ឃុំ មានសុវត្តិភាព ឱលោកអធិការនគរបាល លោកមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកក្រូចឆ្មា និងលោកស្នងការនគរបាល ខេត្តត្បូងឃ្មុំដ៍មហិមាអើយ ហេតុអ្វីដេកលង់លក់មើលមិនឃើញ ល្បែងជល់មាន់ និង អាប៉ោង នៅក្បែរភ្នែករបស់អស់លោកអញ្ចឹង តើខ្លាចបែកឆ្នាំងបាយ ដូចប្រជាពលរដ្ឋថាមែនឬ បានជាមិនទៅបង្ក្រាប។

ករណីនេះ កាលពីម្សិលមិញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អង្គភាព CSN មិនទាន់អាចសុំការបញ្ជាក់ពីស្ថាប័ន មានសមត្ថកិច្ច មូលដ្ឋានខាងលើនេះ បាននូវឡើយទេ តែយ៉ាងណា ប្រសិនបើបានជ្រាបហើយ មិនគួរណាសម្ងំ ធ្មេចភ្នែក ធ្វើមិងដឹងមិនឮនោះទេ ដើម្បីកុំឲ្យស្អុយឈ្មោះ របស់អស់លោក ដោយសាមេល្បែងស៊ីសង យកធ្យូងមកគូមុខ សូមអស់លោកធ្វើការបង្ក្រាបផងទាន ។

ដើម្បីឱ្យព័ត៌មាននេះ មានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author