លោក ទុន ឧត្តម ជម្លោះដណ្ដើមស្រីគ្នា ក្លាយជាអំពើហឹង្សា ដកកាំភ្លើងគំរាមសម្លាប់

ខេត្តតាកែវ ៖ បើយោងប្រភពរាយការណ៍ព័ត៌មាន អង្គភាព CSN ទទួលបានកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២២ នៅចំណុចខាងលិច កាសុីណូភ្នំដិន ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានករណីហឹង្សា គំរាមសម្លាប់ ដោយអាវុធខ្លី ពីសំណាក់មន្ត្រីមានអំណាងម្នាក់ ដែគេស្គាល់ថា ឈ្មោះ ទុន ឧត្តម ( ហៅ ហេង ) មានតួនាទី ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានគំរាមសម្លាប់ ទៅលើជនរងគ្រោះ ឈ្មោះ ធា គី.រី បម្រើការងារ ជាសន្តិសុខកាសុីណូភ្នំដិន គឺផ្ដើមចេញពី ការដណ្ដើមស្រីគ្នា ។

បើយោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន​ បានឱ្យដឹងដែរថា​ ករណី​នេះដែរ​ បានកេីតឡេីង​កាលពីវេលាម៉ោង១៨ និង ៤០នាទី ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២២ នៅចំណុចការស៊ីណូភ្នំដិន​ ភូមិផ្សារ ឃុំភ្នំដិន​ ស្រុកគីរីវង់​ ខេត្តតាកែវ​។ ដោយ​ជនសង្ស័យម្នាក់ ឈ្មោះ ទុន ឧត្តម (ហៅ ហេង) អាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យ ព្រម្មទណ្ឌ័កម្រិតស្រាល នៃស្នងការនគរបាល ខេត្តតាកែវ​ បានដកកាំភ្លើងខ្លី ធ្វើសកម្មភាពគម្រាមសម្លាប់ ទៅលើជនរងគ្រោះ ឈ្មោះ ធា គីរី ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខកាស៊ីណូភ្នំដិន មូលហេតុគឺដណ្ដើមនារី លក់កាហ្វេ នៅជាប់កាស៊ីណូ។

ករណីខាងលើនេះដែរ​ លោក​ ហ៊ិន សុខេង​ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ​ នៃស្នងការនគរបាល ខេត្តតាកែវ​ បានឱ្យដឹងថា ពិតជាមានករណីនិង កើតឡើងពិតមែន តែលោកកំពុងឱ្យខាងអធិការស្រុកគីរីវង់ កសាងសំណុំរឿងបញ្ជូនមក។ ចំណែករឿងឃាត់ខ្លូនជនសង្ស័យ លោកមិនទាន់បានដឹងនៅឡើយទេ ទុកឱ្យអធិការស្រុក ចាត់ការទៅតាមផ្លូវច្បាប់។

បើតាមប្រភពខ្លះ ក៏បានឱ្យដឹងដែរថា ជនសង្ស័យឈ្មោះទុន ឧត្តម (ហៅ ហេង) មានតួនាទីជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តតាកែវ​ មិនដែលចូលធ្វើការទេ ហើយធ្លាប់មានប្រវត្តិសម្លាប់មនុស្ស និងមានរឿងអាស្រូវ បាញ់បោះជាញឹកញាប់។ ឆ្លងកាត់ស្នងការ ខេត្តតាកែវ បីជំនាន់មកហើយ​ តែចាំមើលលើកនេះ វាសនារបស់លោកនាយរងការិយាល័យរូបនេះ និងមានវាសនាបែបណា ចំពោះផ្លូវច្បាប់។

ដោយឡែក​ជុំវិញករណីនេះដែរ​ លោក ទុន ឧត្តម ហៅ ហេង អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺបានទេ មិនមានលេខទំនាក់ទំនង។ ដើម្បីឲ្យព័ត៌មាននេះ មានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ។ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author