សមត្ថកិច្ចខេត្តកំពត កំពុងស្វែងរកជនរងគ្រោះពាក់ព័ន្ធករណីគំរាម ធ្វើអត្តឃាតទាំងឪពុក និងកូន

ខេត្តកំពត៖ ស្នងការនគរបាលខេត្តកំពត ក្រោយទទួលបានព័ត៌មាន ក៏ដូចជាការបង្ហោះវីដេអូតាមប្រព័ន្ធសង្គម ពាក់ព័ន្ធករណីគំរាម ធ្វើអត្តឃាតទាំងឪពុក និងកូន នៅក្នុងស្រុកអង្គរជ័យ ក៍បានចេញប្រត្តិបត្តិការ ស្វែងរកជនរងគ្រោះ ពីរនាក់ឪពុក និងកូនភ្លាមៗផង។

នេះបើយោងតាម រយៈហ្វេសបុកផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាល ខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ។

ស្នងការដ្ឋាននគរបាល ខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្វែងរកជនរងគ្រោះភ្លាមៗ ដោយកំណត់ទីតាំងមិនទាន់បាន ព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យ មានភ្នំច្រើន ហើយព្រឹកនេះ និងបន្តប្រើប្រាស់វិធានការជំនាញ និងកម្លាំងបន្ថែម ដើម្បីស្វែងរកជនរងគ្រោះបន្តទៀត។ ហើយទន្ទឹមនឹងនោះដែរ តាមរយៈការចុះផ្សាយ ក្នុងផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាល ខេត្តកំពត បានបញ្ជាក់ថា ករណីគំរាមទៅធ្វើអត្តឃាតទាំងឪពុក និងកូននេះ ផ្តើមចេញពីបញ្ហាក្នុងគ្រួសារ៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author