តើពិតដែរឬទេ លោក មួង ដា​រ៉ា ប្រធានសាខាគយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រមូលលុយពី​ក្រុម​ឈ្មួញ​ដឹក​ទទំនិញតូចធំ ដាក់ហោប៉ៅធ្វើមានបាន?

#ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤

ខេត្តព្រៃវែង៖ ប្រភពពីក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​ សាខាគយ​ខេត្តព្រៃវែង តាមបណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុងភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ប្រាប់អង្គភាព ស៊ី អេស អិន ឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ បង់ពន្ធ​នាំចូល​គ្រប់​ចំនួន ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ក្រោមតុ លើតុ តាម​ការកំណត់​របស់ លោក មួង ដា​រ៉ា ផងដែរ​។​

ទន្ទឹមហ្នឹងនេះ ក៍មាន​ប្រភព​ព័ត៌មានមួយ ពី​មន្ត្រី​គយ ខេត្ត​ព្រៃវែង បានខ្សឹបប្រាប់ អង្គភាព ស៊ី អេស អិន កាលពីថ្ងៃទី១៤ ខែមិនា ២០២៤ នេះថា លោក មួមួងដារ៉ ចាប់តាំងពីទទួល​បានតំណែង​ ជា​ប្រធាន​សាខាគយ​ ខេត្តព្រៃវែ ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​បច្ចុប្បន្ន​នេះ លោក មួង ដា​រ៉រ៉ា្រ ប្រើអំណាច​ជាប្រធានសាខាគយ ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​អំពអំពេីពុករលយ​ឡើយ។​ ហើយរីឯលោក គុណ ញឹម
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទោះបី​រឿងអាស្រូវ​ពុករលួយ​ របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កកម្ពុជា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិន​ឮផងដេរ។

ប្រភពបានបន្តថា ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​ តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ជាក់ស្ដែង ថ្មីៗនេះលោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ ច្រកទ្វារ​ព្រំដែន​ បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ យ៉ាង​ពេពេញបន្ទុក មកកម្ពុជា ក៍ព្រោះតែអាងលោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីទើបហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​

បច្ចុប្បន្នត្រូវបានគេមើលឃើញ ​មេ​ឈ្មួញ​តូចធំ ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​ខេត្ត​ព្រៃវែង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចូល​ទៅ​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​ធំ របស់លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ យ៉ាង​ពេញទំហឹង​។ ពាក់ព័ន្ធករណីនេះ មហាជន​ក៍បានអំពាវនាវ ទៅដល់ ឯកឧត្តម គុណ ញឺម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង និង​មន្ត្រីក្រោមឱវាទ សម្ងំ​កើបលុយ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន ដាក់​លុយ​ក្នុង​ហោប៉ៅ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ពាក់ព័ន្ធនិងករណីខាងលើ លោក មួង ដារ៉ា ប្រធានសាខាគយ ខេត្តព្រៃវែង អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author