ទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិនគ្រប់ រួមទាំងទំនិញខុសច្បាប់ ១០លំហូរចូលពីប្រទេសវៀតណាម មកកម្ពុជា តាមច្រកទ្វេភាគីស្វាយអាង៉ោង ក្រោមការគ្រប់គ្រងរបស់ លោក អាន សុផល នាយប៉ុស្តិ៍​នគរបាលការពារព្រុំដែន….

ចុចទីនេះអានបន្ដ👇
#ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ លេខទូរស័ព្ទទំនាក់ទំនង និងផ្ដល់ពត៌មាន 097 777 6000
ខេត្តព្រៃវែង៖ តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរតំបន់ច្រកទ្វារទ្វេភាគីស្វាយអាងង៉ោង
បានឲ្យអង្គភាព ស៊ី អេស អិន ដឹងថា លោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារព្រំដែនទ្វេភាគីស្វាយ​អា​ង៉ោង និងបក្សពួក កុំពង់សប្បាយកើបលុយដាក់ហោប៉ៅចែកគ្នាធ្វើមានបាន ដោយការបើកដៃ​ឲ្យឈ្មួញ​តូចធំ ននាំចូលទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកកមកកម្ពុជា យ៉ាង​ពេញបន្ទុក​ ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក្ខ នៅទីតាំងមួយកន្លែង ដែរគេស្គាល់ថា ជាផ្ទះរបស់មេឈ្មួញ​ជើង​ខខ្លាំងម្នាក់ ស្ថិតនៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ដឹកបន្ត​ចែកចាយ លើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ.។

ប្រភពពីសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ភាពមិនប្រក្រតីពុករលួយ​ របស់​លោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ ច្រក​ទ្វារទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តអំពើពុករលួយបែបនេះ កើតមានរយៈពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ ក្នុងខេត្ត ទេីបលោក អាន សុផល មេប៉ុស្តិ៍​ច្រក​ទ្វារទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។​

ប្រភព​បានបន្តថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ សប្បាយប្រមូលលុយដាក់ហោប៉ៅចែកគ្នា ទៅហ្នឹងថ្នូរ បើកដៃ​ឲ្យ​ឈ្មួញ​តូចធំនាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពី​ប្រទេសវៀតណាម កាន់តែ​ច្រើនឡើងៗ​។​​ ហើយតាមរយៈ​ការ​បើកដៃ​ ឲ្យ​ក្រុមឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពី​ប្រទេសវៀតណាម យ៉ាងពេញគំហុក​នេះ គឺលោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ ជា​រៀងរាល់ថ្ងៃ មិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុករលួយឡើយ។

ប្រភពពីក្រុម​ឈ្មួញ និង​អាជីវករ​ ដែល​រកស៊ី​នាំចូល​ទំនិញ​ពីប្រទេសវៀតណាម តាម​ច្រកនេះ បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគាត់ សល់​កម្រៃ​តិចតួចណាស់ ពីព្រោះសមត្ថកិច្ចច្រើន​ស្ថាប័ន​ នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​ គាប​យកលុយ​ច្រើនៗ ។ ហើយក្រុមឈ្មួញ និង​អាជីវករ បានបញ្ជាក់ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​ មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយគ្មានឈ្មួញណា​ម្នាក់ អាច​រំលង​លោក អាន សុផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងបានឡើយ! ជា​ពិសេស​ឈ្មួញ​ធំៗ​ ដែល​រកស៊ី​នាំចូល​ទំនិញ​ ពីប្រទេសវៀតណាម តាម​ច្រកស្វាយ​អា​ង៉ោង ស្ថិតក្នុងស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏ធំ របស់​លោក អាន សុផល នាយប៉ុស្តិ៍នគរបាល ប្រចាំច្រកនេះឡើយ។

ពាក់ព័ន្ធករណីមិនប្រក្រតីខាងលើ មហាជាជនបានអំពាវនាវទៅដល់ ឯកឧត្តម សួន សុម៉ាលី អភិបាលនៃអភិបាលខេត្តព្រៃវែង ឯកឧត្តម ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមបណ្ឌិត អោម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើករណីមិនប្រក្រតី របស់លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីស្វាយអាង៉ោង អាន សុផល កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះ ជាបន្ទាន់ផងទាន ដើម្បីឲ្យស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល គឺសំអាតផ្ទះយើង។

ពាក់ព័ន្ធនិងករណីខាងលើ លោក អាន សុផល នាយប៉ុស្តិ៍នគរបាលការពាព្រំដែនស្វាយអាង៉ោងអង្គភាព ស៊ី អេស អិន មិនទាន់អាច ស្វែងរកសុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះបានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author