ខេត្តកំពត៖ ប្រភពពីមន្ត្រីសាខាគយខេត្តកំពត បានទំលាយភាពមិនប្រក្រតី របស់ប្រធានការិយាល័យគយខេត្តកំពត ប្រព្រឹត្តិអំពើពុករលួយ បញ្ជាឲ្យចៃគយ អង្គុយចាំរាប់ក្បាលឡានឲ្យចូលបង់លុយតាមការកំណត់ មិនតវ៉ាបានឡើយ។ ហើយប្រភពបន្តថា ទំនិញដែលឈ្មួញធំៗ ដឹកជញ្ជូនពីកំពង់ផែខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពត មានដូចជា ភេសជ្ជៈច្រើនប្រភេទ មី គ្រឿងកំប៉ុង ច្រើនមុខ នឹងសំភារះ ប្រើប្រាស់អេនិចត្រនិច និងគ្រឿងសំណង់ ផងដែរ។ ហើយទំនិញដែលឈ្មួញតូចធំ ដឹកជញ្ជូនពីខេត្តនានា ឆ្លងកាត់សាខារដ្ឋករ គយខេត្តកំពត បង់ពន្ធយ៉ាងច្រើនត្រឹម ៤០ ទៅ៥០ ភាគរយ ប៉ុណ្ណោះ ហើយក្រៅពីនេះ ឈ្មួញបែងចែកផលប្រយោជន៍ជាមួយ ប្រធានការិយាល័យគយ រដ្ឋាករខេត្តកំពត ជាថ្នូរមិនបង្រ្កាបក្នុងការរត់ពន្ធទំនិញ។
ប្រភពពីមន្រ្តីនៅសាខាគយ រដ្ឋករគយខេត្តកំពត បានបង្ហេីបឲ្យដឹងទៀតថា មកដល់ពេលនេះ ប្រធានការិយាល័យគយខេត្តកំពត ឃុបឃិតឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសចច្បាប់យ៉ាងរលូន ដូចមុនដដែល។ ហើយការដែលឈ្មួញ ធំៗសម្រុកនាំចូលទំនិញច្រើនប្រភេទ ពីស្រុកយួនតាមច្រកអន្តរជាតិព្រំដែនព្រែកចាក យ៉ាងពេញបន្ទុក ក៏មានការបើកដៃពីសំណាក់លោក មេគយខេត្តកំពត បណ្តោយឲ្យ ប្រធានការិយាល័យសាខារដ្ឋករ គយខេត្តកំពត ធ្វើអ្វីៗតាមអំពើចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ គឺគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពសិទ្ធនឹងមន្ត្រីគយខេត្តកំពត បានឲ្យដឹងថា ប្រធានការិយាល័យសាខារដ្ឋករ គយខេត្តកំពត ប្រព្រឹត្តអំពើពុកពុករលួយ កាន់តែខ្លាំងឡេីងៗ ធ្វេីឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុង១ខែៗ។ ដូច្នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយ តទៅទៀតឡើយ ព្រោះលោក មេគយខេត្តកំពត កំពុងបណ្តោយឲ្យ មន្ត្រីគយក្រោមឱវាទ បន្តសាងភាពល្បីល្បាញខាង ពុករលួយពេញទំហឹង។ ហើយជាពិសេសនោះ សូមអងភាពប្រឆាំងអំពេីពុករលួយ គូរចាត់មន្រ្តីជំនាញ ដាក់ការសេុីបអង្កេតឲ្យបានសុីជម្រៅ ទៅលើប្រធានការិយាល័យគយខេត្តកំពត ដែរកំពុងសប្បាយចិត្ត ប្រមូលលុយពីក្រុមឈ្មួញ ដឹកប្រេង និង ទំនិញផ្សេងៗ ច្រើនប្រភេទបង់ពន្ធមិនគ្រប់ ឆ្លងកាត់សាខារដ្ឋករគយខេត្តកំពត មិនត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ! ៕
ពាក់ព័ន្ធនិងករណីខាងលើ លោកប្រធានសាខាគយខេត្តកំពត អង្គភាព ស៊ី អេស អិន មិនទាន់អាច ស្វែងរកសុំការបកស្រាយបំភ្លឺបានទេ ដោយពំមានលេខទូរស័ព្ទ ទំនាក់ទំនង ប្រសិនបើសាមីពាក់ព័ន្ធ គិតថាព័ត៌មានខាលើនេះ មិនត្រឹមត្រូវចន្លោះណាមួយ សូមទំនាក់ទំនង មកអង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺបាន រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ។