ជនសង្ស័យឈា.មរាវ ២នាក់ កា.ប់ជ.រ.ងគ្រោះស្លា..ប់និង របួ..សធ្ង..ន់ រត់គេ..ចខ្លួ.ន កម្លាំងកងរាជអាវុធហត្ថ តាមប្រ.មា.ញ់បានហើយ

រតនគិរី៖ យោងតាមរបាយការណ៍ អាវុធហត្ថខេត្តរតនគិរី ដែរអង្គភាព ស៊ី អេស អិន ទើបទទួលបាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ច តាមប្រមាញ់ ចាប់ខ្លួនបានហើយ ក្រោយពីជំនួសហិង្សា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយរត់គេចខ្លួន ការស៊ើបអង្កេត របស់ជំនាញមបានបន្តពីកន្លែងកើតហេតុ ដល់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ រហូតដល់ខេត្តព្រៃវែង ទើបចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ១.ឈ្មោះ រិត សុខ ភេទប្រុសអាយុ ១៩ ឆ្នាំ  ទីលំនៅ ភូមិតាអង.កាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី  (ជាជនដៃដល់) និងឈ្មោះ វ៉ាក់ សុខលី ភេទប្រុស អាយុ ១៩ ឆ្នាំ (ជាអ្នកដឹកជនដៃដល់) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៨ ក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

គួរំលឹកផងដែរថា ករណីនេះបានកើតឡើង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ នៅចំណុច ហាត់ប្រាណមួយកន្លែង នៅមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បណ្ដាលឱ្យជនរងគ្រោះ ឈ្មោះ ប្រ៉ាង ផាលីន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិ ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់) និងឈ្មោះ សាវុធ ម៉ាប់ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ខាងលើ (របួសធ្ងន់) ។

សូមបញ្ជាក់ថា ករណីនេះ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធី ដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តរតនគិរី ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ ថ្ងៃ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្តខេត្ត ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបានលុង សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តព្រៃវែង បានពន្លាតសមត្ថកិច្ចដែនដី តាមប្រមាញ់មុខសញ្ញា ករណីកាប់បណ្តាលឲ្យស្លាប់ និងរបួសមនុស្ស បានជោគជ័យ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ រិត សុខ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦.៣០នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បាននាំជនសង្ស័យ ទៅយកវត្ថុតាងលាក់ទុក (កាំបិតផ្គាក់) នៅចំណុចដីក្រុមហ៊ុន ប៉ាស៊ីហ្វិក ក្នុងភូមិឡយ៉ ឃុំឡយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី  ជាលទ្ធផល កម្លាំងបានធ្វើការចាប់យកវត្ថុតាង កាំបិតផ្គាក់ប្រវែង៦០.២ សង់ទីម៉ែត្រ ចំនួន ១ ។ បច្ចុប្បន្ន: ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងចាប់យករួមមាន: កាំបិតផ្គាក់ចំនួន ១ . ទូរសព្ទ័ចំនួន ២ គ្រឿង និងម៉ូតូ C១២៥ ចំនួន ២គ្រឿង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author