បាក់ស្រុតដីចូលទន្លេមេគង្គនៅខេត្តកំពង់ចាមបង្កកាភ័យខ្លាចកាន់តែខ្លាំងដល់អ្នករស់នៅតាមមាត់ទន្លេ

 
​ខេត្តកំពង់ចាម ៖មានសេចក្ដីរាយការណ៍ពីខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីវេលាម៉ោង៧:៤៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានហេតុការណ៍បាក់ច្រាំង​ទ​ន្លេ​​មេ​គង្គ ប្រ​មាណ ជាង៤០​​ម៉ែត្រ ពី​​គល់​ស្ពាន​​គី​​ហ្សូ​​ណា ៣០០​​ម៉ែត្រ ទល់​មុខ​​ផ្ទះ របស់​​សព​​ឧក​ញ៉ា ម៉ែន សារុន និង​​ផ្ទះ​សំ​ណាក់ ស្ពាន​​ថ្មី ក្នុង​​ក្រុង​​កំ​ពង់​ចាម បាន​​បន្ត​​បាក់​ស្រុត​​ចូល​​ទន្លេ តែ​មិន​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ ណា​ម្នាក់​នោះឡើយ​។

សេចក្ដីរាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា គេសង្កេតឃើញ​ស្នងការ នគរបាល ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន បាន​ដឹកនាំ កម្លាំង​នគរបាល ចូលរួម​ជាមួយ អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ចុះទៅពិនិត្យ​ដោយផ្ទាល់ នៅ​កន្លែង​បាក់​ច្រាំង​នោះ ដោយលោកមានប្រសាស្ត្រថា ក្នុងកាបាក់នេះមានបណ្តោយ​ ប្រហែល ជាង៤០​ម៉ែត្រ ហើយ​ជំរៅ​ចូលទៅក្នុង កន្លែង​ខ្លះ​ពី៥​ម៉ែត្រ ទៅ ៧​ម៉ែត្រ ហើយ​កន្លែង​បាក់​នេះ នៅ​ចំងាយ​ប្រមាណ ៣០០​ម៉ែត្រ ពី​គល់ ស្ពាន​គី​ហ្សូ​ណា ផ្នែក​ខាងលើ​ទឹក ហើយ​ប្រហែល ៥០​ម៉ែត្រ ពី​កន្លែង​ដែល​បាក់ កាលពីពេល​ថ្មីៗ​នេះ ។​

នៅពេលភ្លាមៗនោះ​កម្លាំង​នគរបាល បានដាក់​របាំង​ការពារ នៅ​កន្លែងកើតហេតុ ពីព្រោះ​ប្រជាពលរដ្ឋ ចេះតែ​មក​ចោមរោម​មើល​ខ្លាំងពេក ហើយ​គួបផ្សំ​យប់​ង​ងឹ​ងផង សមត្ថកិច្ច​មិនទាន់​ធ្វើ​អ្វី​កើត ខ្លាច​មាន​គ្រោះថ្នាក់​។ ​ករណីនេះ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាននិងកំពុង​មាន​វិធានការ ដោះស្រាយ តែ​ជំហាន​ដំបូង គឺ​ដាក់​របាំង​ការពារ កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​៕ ដោយ សហការី

 

image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author