ភ្នំពេញ : នារីម្នាក់បានចងកសម្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២រសៀល នៅថ្ងៃទី ១១ ខែវិចិ្ឆកា ឆ្នាំ២០១៤នេះ ។ តាមប្រភពពីអ្នកជិតខាង ដែលរស់នៅក្បែរនោះបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ២រសៀល ស្រាប់តែមានក្លិនស្អុយជៈចេញពីបន្ទប់ជួលមួយនេះ ទើបអ្នកជិតខាងបាននាំគ្នាមកកាត់សោទ្វារចូលមើល ក៏បានប្រទះឃើញសពនារីម្នាក់ដែលចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ។ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នារីរងគ្រោះម្នាក់នេះ បានធ្វើអត្តឃាតតាំងពីថ្ងៃទី ១០ ខែវិចិ្ឆកាមកម្ល៉េះ ទើបបានជាបណ្តាលឲ្យសពឡើងហើម ហើយមានក្លិនស្អុយយ៉ាងនេះ ។ តាមការពិនិត្យមើលជាក់ស្តែងនៅនឹងកន្លែងកើតហេតុ គឺនារីរងគ្រោះបានធ្វើអត្តឃាតដោយប្រើក្រណាត់ចងកសម្លាប់ខ្លួននៅនឹងបង្អួច ។
គួរបញ្ជាក់ផងដែរថា នារីរងគ្រោះគឺមានគណនីហេ្វសប៊ុកមួយដែលមានឈ្មោះថា Lina Kmeng Lngoung ឈ្មោះពិតរបស់នាង (លីនណា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្ញស្សី១ ឃុំតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ)៕
ដោយ៖ តាំង ស៊ុនតិច
រក្សាសិទ្ធដោយ៖ កម្ពុជាជោគជ័យ