ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ មនុស្ស ៣នាក់ បានរងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយម៉ូតូ យ៉ាងពេញទំហឹង ខណៈដែលម៉ូតូជនរងគ្រោះ ទាំង ២គ្រឿង បើកបរក្នុងទិសដៅ បញ្ច្រាសគ្នា កាលពីវេលាម៉ោង ៨:៤០នាទី ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវក្នុងភូមិ មុខសាលាបឋមសិក្សាព្រែកអញ្ចាញ ឋិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ជួប ចំរើន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្សវិជ្ជាល័យ ជា ស៊ីម ព្រែកអញ្ចាញ មានទីលំនៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រងរបួសបែកក្បាលជង្គង់ខាងស្តាំ, ទី២-ឈ្មោះ ហួន ប៉ូឡូ ភេទប្រុស អាយុ ១៥ឆ្នាំជាអ្នកបើកម៉ូតូ ជាអ្នកឌុបជនរងគ្រោះ ឈ្មោះ ជួប ចំរើន រងរបួសដៃជើងបន្តិចបន្ទួច។
ដោយឡែកជនរងគ្រោះម្ខាងទៀត មានឈ្មោះ គង់ វួចម៉េង ភេទស្រី អាយុ ៤៩ឆ្នាំមុខរបជាគ្រូបង្រៀននៅវិជ្ជាល័យ ជា ស៊ីម ព្រែកអញ្ចាញ មឹនមានរបួសអ្វីទេ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ដែលមានឈ្មោះ ជួប ចំរើន បានជិះម៉ូតូ ១គ្រឿងម៉ាកឌ្រីមសង់សេរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR- 3857ជិះ ២នាក់ ពួកម៉ាកដោយឈ្មោះ ហួន ប៉ូឡូ ជាអ្នកឌុប ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានស្ត្រីជាគ្រូបង្រៀនម្នាក់ឈ្មោះ គង់ វួចម៉េង បានជិះម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-8018 ម្នាក់ឯងក្នុល្បឿនតិចៗ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងគោដៅទៅសាលា។
ប្រភពបានបន្តឲ្យដឹងថា ពេលនោះស្ត្រីជាគ្រូបង្រៀនជិះម៉ូតូលើផ្លូវខាងស្ដាំបន្តិចៗខណ:វាងស្លាកដែលដាក់ចំកណ្ដាលផ្លូវ ក៏បានបុកជាមួយ ក៍មានម៉ូតូមួយគ្រឿងទៀតដែលមានឌុបគ្នាបានបើកបញ្ច្រាសទិសមកខាងឆ្វេងនៃស្លាកក៍បណ្ដាលអោយបុកគ្នា ចំពីមុខ ទើបបណ្ដាលមានរបួសធ្ងន់នឹងស្រាលតែម្ដង ឡែក ដោយឡែកម៉ូតូរបស់អ្នកគ្រូបង្រៀនខូចខាតមួយកំណាត់មុខទាំងស្រុង។
ក្រោយកើតហេតុ ជនរងគ្រោះក៍បានទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ហើយចំណែកម៉ូតូ ទាំង ២គ្រឿង ត្រូវសមត្ថកិច្ច នគរបាលចរាចរណ៍ ចុះធ្វើកាវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគបាលស្រុកមុខកំពូល រង់ចាំការដោះស្រាយ នៅពេលក្រោយ។ គួបញ្ជាក់ផងដែរថា មុនសមត្ថកិច្ចយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនេះគឺសមត្ថកិច្ចបានទុកឲ្យភាគ្គីទាំង២សម្រួលគ្នាតែសម្រួលគ្នាមឹនត្រូវ ដោយភាគ្្គីខាងម៉ូតូខូចខាតតិ អោយទៅខាងម៉ូតូខូចខាតច្រើន៥០ដុល្លា យកទៅជួសជុលម៉ូតូ តែម្ខាងទៀតមឹនព្រមយកទាមទាអោយធ្វើម៉ូតូសងដូចដើមវិញ ម្ខាងទៀតខឹងក៍ថាចង់យកទៅណាក៍យកទៅម៉ូតូមួយ៩០០-១០០០ចាត់ទុកដូចដើចាយមួយយប់ ទាំងនេះជាសម្ដីរបស់ឪពុកក្មេងប្រុស ទាំងនេះហើយបញ្ជាក់ឲ្យឃើញថា សុទ្ធតែជាអ្នកខ្លាំងដូចគ្នា៕