ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន ចង់ជួបតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្តម្ដងទៀត ព្រោះអ្នកទាំងពីរធ្លាប់ទៅសួរសុខទុក្ខលោកតាអំឡុងពេលសម្រាក ព្យាបាលនៅមន្ទីរពេទ្យលើកមុន។លោកតាមាន ប្រសាសន៍ថា៖ “សូមជម្រាបដល់លោកក្មួយ ព្រាប សុវត្ថិ និង លោកក្មួយ ខេមរៈ សិរីមន្ត អង្កាល់ដែលខ្ញុំនៅដេកពេទ្យកាល់ម៉ែត្រ ក្មួយបានទៅឧបត្ថម្ភនោះ បើមកបានក៏មក បើរវល់ក៏មិនអីដែរ”។ ព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះ អះអាងថា ក៏ចូលចិត្តតារាចម្រៀងទាំងពីររូបនេះ និងបានសុំឲ្យឌីជេ ឃ្លាំង ទៅលេងគាត់ដល់ផ្ទះផងដែរ។
នៅក្នុងជំនួបផ្ទាល់ក្នុងឱកាសទៅសាកសួរសុខទុក្ខព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន កាលពីម្សិលមិញនេះអ្នកនាង ខាត់ សុឃីម ឯណេះវិញក៏បានអំពាវជាថ្មីម្ដងទៀតដោយស្នើឲ្យតារចម្រៀងបែបយុវវ័យ ទាំង៣រូបខាងលើ ទៅសួរសុខទុក្ខលោកតាម្ដងទៀត ប្រសិនបើមានពេលវេលាទំនេរ ហើយអ្នកភូមិបានជួបមុខផង។ ដោយឡែក សប្បុរសជន និងសិល្បករណាមានបំណងឧបត្ថម្ភ ឬទៅសួរសុខទុក្ខលោកតា ប្រាជ្ញ ឈួន សូមទាក់ទងទៅកាន់លេខ ០៩៧ ៦៨ ៥៦ ៥៥៦ ៕
ប្រភព sabay.com.kh