មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រហែល ១៥នាទី​មុន​នេះ ​ពែកមី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពត

ប្រភព​នៅ​កន្លែង​កើតហេតុ​​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹង​ភ្លាមៗ​ថា ​រថយន្ត​របស់​តារា​​កំប្លែង ពែកមី មុន​នេះ​​ប្រហែល​ ១៥ នាទី ​បាន​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​ស្រុក​ដងទង់ ខេត្តកំពត។

ប្រភព​ដដែល​បាន​រាយការណ៍​ទៀត​ថា បន្ទាប់​ពី​​ខ្លួន​បាន​​សាកសួរ​ព័ត៌មាន​ទើប​ដឹង​ច្បាស់​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ មាន​មនុស្ស​បួននាក់​ រួមមាន​តៃកុងរថយន្ត​ នាយ ពែកមី, ​នាយ ពែកមី ​អមដំណើរ​ដោយ​តារា​សម្ដែង​ស្រី ២ រូប​ផ្សេង​ទៀត មាន ហេង ស្រីពេជ្រ និង​ ឡុង ម៉ារី។

ប្រភព​បន្ត​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ខាង​លើ​នេះ កើត​ចេញ​ពី​ ការ​បុកគោ​ដើរ​ឆ្លង​ផ្លូវ នៅ​ស្រុក ដងទង់ ខេត្ត​កំពត។ ប្រភពដដែល​បាន​បញ្ជាក់​ដែរ​ថា រថយន្ដ​របស់​ នាយ​ ពែក មី ម៉ាក Lexus 470 ដែល​បើក​ពី​ខេត្តកំពត​សំដៅ​មក​កាន់​ភ្នំពេញ៕

 

ព័ត៌មាន​លម្អិតជុំវិញ​បញ្ហា​នេះយើងនឹង​បន្ថែម​នៅពេលក្រោយ

Pek-mi

ប្រភព៖ sabay

Share on Facebook