មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបង្ក្រាបឡានដឹកឈើត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅវិញ

ខេត្តស្ទឹងត្រែង~មានសេចក្ដីរាយការណ៍ពីខេត្តស្ទឹងត្រែងថា កាលពីវេលាម៉ោង១១:០៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ផ្នែករដ្ឋបាលព្រៃឈើសហការជាមួយប៉ូលិសសេដ្ឋកិច្ចចុះចាប់បានរថយន្តសាំយ៉ុងលួចលាក់បង្កប់ឈើខាងក្រោមកៅអីបានចំនួនពីគ្រឿង ដែរចេញពីស្រុកសៀមប៉ាងឆ្ពោះទៅខេត្តក្រចេះ លុះមកដល់ចំណុចទួលចិន ស្ថិតក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។សមត្ថកិច្ចក៍ហៅត្រួតពិនិត្យក៍ប្រទះឃើញមានលួចលាក់បង្កប់ឈើនៅក្រោមកៅអីពិតមែន ក៍បានឲ្យតៃកុងបើករថយន្តយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តដែលចាប់បាននោះទី១-ម៉ាកសាំយ៉ុង ពណ៍សរ ពាក់ស្លាកលេខភ្នំពេញ2L-2144 ទី២-ម៉ាកសាំយ៉ុងពណ៍សរពាក់ស្លាកលេខភ្នំពេញ2I-8667មានដឹកឈើប្រភេទធ្នង់ចំនួន១០សន្លឹក។ជំវិញការបង្ក្រាបរថយន្តដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះមឹនត្រូវបានប្រជាពលរដ្ឋកោតសរសើរពីស្នាដៃនោះទេ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅវិញ។
ដោយប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបានលើកឡើងថា ជំនាញរដ្ឋបាលព្រៃឈើនឹងប៉ូលិសបង្ក្រាបបទសេដ្ឋកិច្ចចាប់បានតែឈ្មួញតូចតាចដែលគ្មានលុយគ្មានអំណាចតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបាបន្តរិះគន់ទៀតថា បច្ចុ​ប្បន្ន​នេះ​​នៅ​ខេត្ត​ស្ទឹង​ត្រែង កំ​ពុង​មាន​​ស​កម្ម​ភាព កាប់​បំ​ផ្លាញ​​ព្រៃ​ឈើ​ខុស​ច្បាប់ យ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត ហើយ​​គ្រាន់​តែ​​ជ្រក​​ក្រោម​​ស្លាក ស្តារ​​បាត​​អាង​​ទំនប់​វា​រី​អគ្គិសនី នៅ​ស្រុក​សេ​សាន គឺមេ​ឈ្មួញ លឹម ប៊ុណ្ណា (ហៅ​ខ្នា )បាន​បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ នៅ​ជុំវិញ​តំបន់​នោះ មិនដែល​មានសមត្ថកិច្ចនឹងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងហ៊ាន​ហើបមាត់ឡើយ ហើយ​ក្រោយមក​មេ​ឈ្មួញ លឹម ប៊ុណ្ណា( ហៅ​ខ្នា )បានកៀងគរឧកញ៉ាមួយចំនួនទៀត រួមមាន​ឧកញ៉ា ថៃ និង​ឧកញ៉ា ពិសី ក៏បាន​ពង្រីក ការកាប់បំផ្លាញ​ព្រៃឈើ ចូលក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យ៉ាង​រំភើយ​ដោយមឹនខ្វល់អ្វីទាំងអស់។
​ឈ្មួញ​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា មិនសូវ​ចុះទៅ​ពិនិត្យមើល ការប្រមូលទិញ​ឈើ ឬ​ការបំផ្លាញ​ព្រៃឈើ ដោយផ្ទាល់​នោះទេ គឺ​គាត់​បាន​ចាត់តាំង​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ សាន ច​យ ឲ្យ​ជួយ​មើល​ការខុសត្រូវ ហើយ​ឈ្មោះ សាន ច​យ នេះ ក៏បាន​បង្កើត​ជំនួយការ ឬ​មេ​ការរង​ផ្ទាល់ខ្លួន ៣​ទៅ​៤ នាក់​ទៀត ឲ្យ​ចូល​ព្រៃ​ប្រមូល​ទិញ​ឈើ ឬ​ដើបំផុះ​ប្រជាពលរដ្ឋ ឲ្យ​កាប់​ឈើ​ប្រណីត តាម​តំបន់​អភិរក្ស និង​នៅ​ដែនជម្រកសត្វព្រៃ យ៉ាង​វិនាស​ហិនហោច​។ មឹនដឹងថាមេឈ្មួញ លឹម ប៊ុណ្ណា រួមមានឧកញ៉ា ពិសី នឹងឧញ៉ាថៃមានអ្វីពិសេសនោះទេ ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ព្រោះ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ គ្រប់​ជាន់ថ្នាក់ មិនដែល​ហ៊ាន​ហើបមាត់ ឬ​ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ម្តងណា​ឡើយ​។​ឪ

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា សិទ្ធិអំណាច​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មិនមាន​អ្វី​អស្ចារ្យ​ប៉ុន្មាន​ទេ ប៉ុន្តែ​រឿង​ដែល​គ្មាន​ការបង្ក្រាប​នោះ គឺ​គេ​សង្ស័យ​ថា មន្ត្រី​ធំៗ​ដែលមាន​ភារកិច្ច បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ជួយ​មើល​ការខុសត្រូវ ឬ​ជួយ​សម្របសម្រួល​រត់កា​រ ឲ្យ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ទើប​រាល់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់ អង្គុយចាំតែ​រាប់​ក្បាល​ឡាន ប្រមូល​ផលប្រយោជន៍​យក​ទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា​តើ មន្ត្រី​ដែលមាន​តួនាទី បង្ក្រាប​បទល្មើស​ព្រៃឈើ ទទួល​បាន​ការទុកចិត្ត ពី​អគ្គស្នងការ​នគរបាល​ជាតិ ថ្នាក់​ណាខ្លះ ដែល​ពាក់ព័ន្ធ​ជាមួយ ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ប្រមូល​លុយ​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន សឹង​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។​
​មានការ​បញ្ជាក់ពីប្រភពប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង​ផងដែរ​ថា រាល់​ការដឹកជញ្ជូន​ឈើ តាម​រថយន្ត​យី​ឌុប​ទាំង ខ្សែៗ​ដឹកចេញពី​ព្រៃ​ បើកបំផ្លាញ​ផ្លូវ​ស្ពាន គេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឬ ដោះស្រាយ​ផល​លំបាក ដែល​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​នោះទេ បើដឹងថាជា​ក្បួន​រថយន្ត​ដឹកឈើ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា (ហៅ​ខ្នា )បើកបរ​ឆ្លងកាត់​ផ្លូវ​ណាមួយ គឺ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ នាំគ្នា​ញញឹម​រង់ចាំ ទៅ​បើក​របប​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន ទោះជា​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា បំផ្លាញ​ស្ពាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ បែបណាក៏ដោយ ក៏​គ្មាន​នរណា​ឈឺក្បាល​វិលមុខ​ដែរ​។ កុំថាឡើយ​ដល់​ទៅ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា សូម្បីតែ​ឈ្មោះ សាន ច​យ និង​មេ​ការរង​មួយចំនួនទៀត ក៏មាន​សិទ្ធិអំណាច​ធំ​សម្បើម គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ដែរ​។​
​គេ​ចង់ឃើញ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក អ៊ុក រ៉ាប៊ុន ពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា (ហៅ​ខ្នា )ឡើងវិញ​ផង ជាពិសេស​អគ្គស្នងការ​នគរបាលជាតិ គួរតែ​តាមដាន​ស្រាវជ្រាវ​មើលថា តើ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ថ្នាក់​ណាខ្លះ បាន​យក​តួនាទី​របស់ខ្លួន ទៅ​ជួយ​ការពារ​និង​សម្របសម្រួល សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា (ហៅ​ខ្នា​)។ គួបញ្ជាក់ផងដែរ​ថា ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា (ហៅ​ខ្នា )ចេញពី​ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន តាម​ច្រក​ដូង ៧​ដើម បានធ្វើ​ឡើង​រាប់​ឆ្នាំ​មកហើយ មិនដែល​មានការ​បង្ក្រាប​ ព្រោះ​ជំនាញ​រដ្ឋបាលព្រៃឈើនិង​សមត្ថកិច្ច​គ្រប់ផ្នែក រួមទាំង​នគរបាល​សេដ្ឋកិច្ច សុទ្ធតែ​ទទួលបាន​របប​ប្រចាំខែ ពី​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា រួចទៅហើយ៕

 

  image55-1024x703 image56-1024x717 image57

ដោយ៖ សហការី

រក្សាសិទ្ធដោយ៖ កម្ពុជាជោគជ័យ

Share on Facebook