មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

បទបញ្ជាអភិបាលខេត្តបន្ទាយមានជ័យរិតបណ្តឹងរាល់ទំនិញដឹកចេញពីប្រទេសថៃ

ប៉ោយប៉ែត~កម្លាំងចំរុះក្រុងប៉ោយប៉ែត បានចុះធ្វើការណែនាំដោយទុករយ:ពេលបីថ្ងៃចំពោះរថយន្តដឹកទំនិញមឹនបានបង់ពន្ធ នឹង ដឹកឥវាន់សំពើងសំពោងផងដែលការ ពីថ្ងៃទី០៧ខែ០៩ឆ្នាំ២០១៤នៅក្រុងប៉ោយប៉ែត នឹងបានធ្វើការណែនាំដល់ម្ចាស់រថយន្តទាំងអស់ថាថ្ងៃក្រោយរាល់ទំនិញដែលដឹកចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវតែបង់ពន្ធឲគ្រប់មួយរយភាគរយ ឲបានទាំងអស់គ្នា បើមឹនបានបង់ពន្ធគ្រប់មួយរយភាគរយទេនោះគឺមឹនអនុញ្ញាតឡើយ។

ក្នុងការរិតបណ្តឹងខាងលើនេះមានការរិះគន់ពីប្រភពអ្នករតតាក់ស៊ីយ៉ាងច្រើនអ្នកថា ទំនិញគ្រប់ប្រភេទចូលមកបានសព្វថ្ងៃនេះដោយសាមានការបើកដៃពីស្ថាបណ្ណ័ពាក់ពាន់ដូចជា ស្ថាប័ណ្ណគយ ស្ថាប័ណ្ណកាន់កាំត្រូ នឹងស្ថាប័ណ្ណប៉ូលិសអន្តោប្រវេសន៍ផង ដែលជាអ្នកបណ្ដែតបណ្ដោយឲមានការនាំចូលបើបនេះ គឺជាកំហុសឆ្គងដ៍ធំមួយមឹនគួអត់ឲនបានឡើយ។

ប្រភពមន្ត្រីស្មោះត្រង់នឹងប្រមុខរាជរដ្ឋាភិបាលបានឲដឹងថា សព្វថ្ងៃនេះចំពោះមុខទំនិញ ដែលប្រជាពលរដ្ឋអូសតាមរទេះដូចជា ត្រីប្រា ត្រីឆ្ដោ ទំនិញចាប់ហួយ ផ្លែឈើជាដើម។ល។គឺគយមាត់ច្រកទ្វារអន្តរជាតិប៉ាយប៉ែត ពុំដែលរវល់ធ្វើការត្រួតពិនិត្យទេ គឺពួកគាត់អង្គុយចាំយកតែលុយ ដែលក្នុងមួយរទេះៗពី៥ម៉ឺនទៅ១០ម៉ឺនរៀល ដោយពុំចេញវិក័យប័ត្រឲឡើយ។

ជាពិសេសអ្វីដែលគេសង្កេតឃើញមឹនប្រក្រតីនោះគឺមានកាឃុបឃឹតពីសំណាក់ជំនាញនោះក្រៅពីគយ គឺប៉ូលិសអន្តោប្រវេសន៍ក្រោមការដឹកនាំរបស់ លោក ស៊ីម សំអាត គឺជាអ្នកមានចំណែកទទួលខុសត្រូវ នឹងការឃុបឃឹត ព្រោះថានៅក្នុងរទេះឈ្មួញអូសឆ្លងកាត់ទាំងនោះ ភាគច្រើគឺឈ្មួញលួចបង្កប់ ប្រហិតសាច់មាន់. ជង្គុងមាន់. មេសាប៊ូ. មេស្រា. មេអាកុល. គ្រឿងបន្លាស់ម៉ូតូ. ថ្នាំពេទ្យ. នឹងម្សៅឡេលាបមុខលាបស្បែកនោះជាដើម។

បញ្ហាទាំងនេះគឺជាអំពើពុករលួយមួយយ៉ាងទ្រុងទ្រាយធំ ដែលមានចំណែកមេការរិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងមេអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងការរិយាល័យកាន់កាំត្រូច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាអ្នកទទួលខុសត្រូវ។

ពាក់ពាន់រឿងខាងលើនេះគួតែអង្គភាពប្រឆាំងអំពើពុករលួយមានវិធានការដាក់ការសើបអង្កេតលើស្ថាប័ណ្ណពាក់ពាន់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះជាបន្ទាន់ផង៕

10665757_744794042258960_4170203998518674072_n10635785_744794025592295_1697599273281048433_n

ដោយ៖ លោក ផ្លែក សុភា

កម្ពុជាជោគជ័យ CSN

Share on Facebook