ចំណងជើងដាក់ធំៗនៅលើ Share link របស់ប្លុកមួយ ដែលដាក់ថា ៖
ប៉ុន្តែពេលដែលបើកចូលទៅមើលអត្ថបទពេញ និងវីដេអូគឺមិនមានដូចដែលចំណងជើងដែលគាត់ដាក់នោះទេ នេះគឺជាការបោកបញ្ឆោតមួយ និងជាការបំភ្លៃព័ត៌មាន ដើម្បីទាក់ទាញអ្នកមើល ចូលទៅដល់ក្នុងប្លុករបស់គេ។ គួរបញ្ជាក់ផងដែរថា ការដែលធ្វើបែបនេះ វានាំឲ្យខួចដល់វិជ្ជាជីវៈេព័ត៌មាន និងធ្វើឲ្យអ្នកមើលបាត់បង់ទំនុកចិត្តលើសារព័ត៌មានទាំងស្រុង ដោយសារតែចង់រកចំណូលបានពីវេបសាយ។ ជាចុងក្រោយ សារព័ត៌មានកម្ពុជាជោគជ័យ សូមសំណូបពរទៅដល់បណ្តាលវេបសាយ និង ប្លុកទាំងអស់ ដែលកំពុងតែខំប្រឹងផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានចំណូលពី Google សូមមេត្តារក្សារនូវក្រមសិលធម៌ និងវិជ្ជាជីវៈរបស់សារព័ត៌មានផង សូមចុះផ្សាយនូវរឿងណាដែលមានប្រភពច្បាស់ និងដាក់ចំណងជើងឲ្យសមហេតុសមផល កុំចុះផ្សាយតាមតែចិត្ត និងការគិតតែខ្លួនឯង។ ត្រូវដឹងថា៖ កាលដែរចុះផ្សាយព័ត៌មាន ដែលបំភ្លើសពីការពិត និងប្រមាតដល់ជីវិតរបស់គេបែបនេះ គឺគេអាចមានសិទ្ធប្តឹងអ្នកបាន៕
ភ្លាមៗនោះដែរ នាយ ពែក មី តារាកំប្លែងល្បីល្បាញមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារខ្លីមួយនៅលើបណ្ដាញរបស់ខ្លួនថា លោកមិនមានគ្រោះថ្នាក់ចរាចរណ៍នោះទេ។ ការឆ្លើយតបពីរឿងគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីមានប្លុកមួយបាន រាយការណ៍ថា នាយបានរងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត។