មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ក្រុមចោលប្លន់ប្រដាប់អាវុធ បាញ់តដៃជាមួយសមត្ថកិច្ច នៅក្បែរពន្ធនាគាព្រៃសរ មុននេះបន្តិច

ភ្នំពេញ ៖ យោងតាម​សេចក្តីរាយការណ៍ និង​ព័ត៌មាន​ជា​ជំហាន​ដំបូង ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា មុននេះបន្តិចកាលពីវេលាម៉ោង១២:២៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មុខសញ្ញា​ប្លន់ ប្រដាប់អាវុធ​មួយ​ក្រុម បានធ្វើ​សកម្មភាព ​ប្លន់ផ្ទះ​ជនរងគ្រោះ​មួយកន្លែង ក្បែរ​ពន្ធនាគារ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ទូរស័ព្ទ រាយការណ៍ ប្រាប់​សមត្ថកិច្ចនៅពេលទៅដល់ផ្ទះជនរងគ្រោះក្រុមប្លន់ប្រដាប់អាវុធទាំងនោះបានធ្វើការបាញ់ប្រហាមកលើសមត្ថកិច្ច ក៍កើត​មាន​ការបាញ់ តដៃ​គ្នា ដោយសារ​ក្រុមចោរ​ទាំងនោះ​ធ្វើ​សកម្មភាព​ប្លន់​មិនទាន់​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ ។​

​ខណៈ​នេះ កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ លោក យឹម សុជាតិ អធិការនគរបាល ខណ្ឌដង្កោ បាន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ហើយ និង​កម្លាំង​សមត្ថកិច្ច ព្រម​ទាំង​នគរបាល និង​អាវុធហត្ថ ខណ្ឌ​ជា​ច្រើន​នាក់​ទៀត បាន ឡោម​ព័ទ្ធ តាម​ប្រ​ម៉ាញ់ ក្រុមចោរទាំងនោះ នៅ​ក្បែរ​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ ។ សូមបញ្ជាក់នេះគ្រាន់តែជាព័តិ៍មានជំហានដំបូងមឹនទាន់បានលំឥតនៃសាច់រឿងជំវិញកាប្លន់ប្រដាប់អាវុធនេះទេសូមរងចាំអានបន្តទៀត។ សូមអគុណ

00 (1) 00 (2) 00 (3) 00 (4) 00 (5)

Share on Facebook