យុវជនម្នាក់ជិះម៉ូតូMSXប៉ះដៃចង្កូតនឹងរថយន្តឆែបមួយចំហៀងក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

​ខេត្តកណ្ដាល ៖ យុវ​​ជន​​ម្នា​ក់​បាន​​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ប​ន្ទាប់​ពី​​ជន​រង​គ្រោះ ជិះ​​ម៉ូតូ​​បុកនិង​​រថ​យន្ដ ដែល​​ធ្វើ​ដំ​ណើ​​រ​បញ្ច្រាសទិសគ្នា កាល​ពី​​វេលាម៉ោង៦:២០ល្ងេច ​ថ្ងៃ​ទី​​១៣ ខែ​វិច្ឆិកា ឆ្នាំ​២​០​១៤ ស្ថិត​នៅ​តាម​​ប​ណ្ដោ​យ ផ្លូវ​​ជាតិ៦អា ក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

​ជនរងគ្រោះ​ឈ្មោះ ឈឿន ឡុង ភេទ​ប្រុស អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ MSX ពណ៌​ក្រហមលាយខ្មៅ គ្មានស្លាកលេខ ចំណែក​អ្នកបើកបរ​នឹងរថយន្ត នៅ​មិនទាន់​ស្គាល់ឈ្មោះ នៅឡើយ​ទេ ព្រោះ​បន្ទាប់ពី​បើក​កៀរ ជនរងគ្រោះ​រួចហើយ បានដាក់​មេ​ប្រូច បាត់ស្រមោល​តែម្តង ។
​ប្រភពនៅកន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៦អាហើយ​ក្នុងនោះ​ពុំមាន​នរណាម្នាក់ បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា រថយន្ដ​បង្ក ម៉ាក​អ្វី​នោះទេ គ្រាន់តែដឹងថារថយន្តម៉ាកកូរ៉េពណ៏ស ដែលមានទ្រុងធំប្រភេទរថយន្តដឹកទំនិញ ដោយ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខ​ណះ​មកដល់​កន្លែងកើតហេតុ គេឃើញជនរងគ្រោះ​ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង បាន​បើកស៊ីញ៉ូបម្រុងបត់ស្ដាំឆ្លងមករកផ្លូវខាស្ដាំរបស់ខ្លួនវិញ ហើយ​បាន​ប៉ះ​ដៃចង្កូត ក៏​បោក​ក្បាលទៅនឹង​ជញ្ជាំងឡានឆែបក្បាលអស់មួយចំហៀងប្រកាច់​ស្លាប់​តែម្តង ។ ពេលឮសម្លេងប៉ះនឹងដួលប្រជាពលរដ្ឋនៅចិតកន្លែង​កើតហេតុ បានមក​មើល ឃើញ​ជនរងគ្រោះ ស្លាប់​នៅលើ​ដងផ្លូវ តែ​រថយន្ដ​មិនឃើញ នៅ​កន្លែងកើតហេតុ​នោះទេ ៕

ក្រោយពេលកើតហេតុបន្តិចសមត្ថកិច្ចក៍បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វេងនឹងបោះដៃតាមអាយកូមឲ្យកម្លាំងនៅតាមបណ្ដាលប៉ុស្តិ៍ទាំងអស់នៅក្នុងស្រុកមុខកំពូលឲ្យជួយពិនិត្យរថយន្តទៅតាមភិនភាគដែលប្រជាពលរដ្ឋផ្ដល់ព័តិ៍មានឲ្យ ទោះបីសមត្ថកិច្ចខិតខំតាមរករថយន្តបង្កនឹងភិនភាគប្រជាពលរដ្ឋផ្ដល់ឲ្យខាងលើនេះយ៉ាងណាក៍នៅតែរកមឹនឃើញដែរ។

សមត្ថកិច្ចបានប្រាប់អង្គភាព កម្ពុជា ជោគជ័យ ឲ្យបានដឹងថាម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចនឹងយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកមុខកំពូលជាបណ្ដោះអសន្នសិនរងចាំរករថយន្ថបង្កសិនបើរកមិនឃើញទេសមត្ថកិច្ចនឹងធ្វើឯកសាប្រគល់ឲ្យទៅម្ចាស់វិញ រីឯសពសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសាសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ សារព័តិ៍មាន កម្ពុជា ជោកជ័យ

 

000 (1) 000 (2) 000 (3)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author