ទំនងជាងោក ជិះម៉ូតូទៅបុកឡានសាំយ៉ុង ប្រកាច់ស្លាប់ទាំង២នាក់

​ខេត្តតាកែវ ~ ហេតុការណ៍គ្រោះចរាចរណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៥:៥នាទីព្រឹកបណ្ដាលឲ្យយុវ​ជន ២​​នាក់ បាន​​ស្លាប់​​នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ប​ន្ទាប់​ពី​​អ្នក​បើក​បរ​​ម៉ូតូ ទំនងជាង​ងុយ​ដេក​​មួយ​ភាំង ហើយ​​មាន​​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក​​ជា​មួយ រថ​យន្ដ​សាំ​​យ៉ុង យ៉ាង​​ពេញ​ទំ​ហឹង នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​២​ចន្លោះ​គីឡូម៉ែត្រ លេខ ៥៣​និង​៥៤ ស្ថិតក្នុង​ភូមិ​ដើម​ធ្លក ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។​

​នគរបាលមូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ រួមមាន​ទី ១-​ឈ្មោះ អែត សំណាង ភេទ​ប្រុស អាយុ ២៤ឆ្នាំរស់នៅ​ភូមិ​ជ្រេស ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ទី២-ឈ្មោះ អង្គ វឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមអង្គតាសឹង្ហអ្នក​ទាំង​២ មានមុខ​របរ ជា​ចុងភៅ​តាម​រោងការ ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេល​កើតហេតុ គេឃញជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1D-0263 ដោយ​ឈ្មោះ អង្គ វឿន ជា​អ្នកបើក ធ្វើដំណើរ​ក្នុងទិសដៅ ពី​ជើង​មក​ត្បូង
​លុះ​មកដល់​ចំណុច​ក់ត​ហេតុ ក៏បាន​រេច​ង្កួ​តទៅ​បុក ជាមួយ​រថយន្ដ​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6375 បើក​បញ្ច្រាសទិស​គ្នា បណ្ដាលអោយ អ្នកជិះ​ម៉ូតូ​ដួល​បាក់ក ស្លាប់​ទាំង ២​នាក់​ភ្លាមៗ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោកបន្សល់ទុតែរថយន្តនៅហ្នឹងកន្លែងកើតហេតុ។

ក្រោយ​ពេលកើតហេតុ សមត្ថបានមកដល់ ហើយ​ធ្វើការវាស់វេង នឹងប្រគល់សាកសពជនរងគ្រោះឲ្យទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯរថយន្តបង្កនឹងម៉ូតូ សមត្ថយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ខណ:នេះ​សមត្ថ​កិច្ចកំពុង​ស្វែងរក​អត្តសញ្ញាណ អ្នកបើកបរ​រថយន្ដ ដើម្បី​មក​ដោះស្រាយ ៕ដោយ សហការី

image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author