បុរសវ័យចំណាស់អាយុ៥៨ឆ្នាំ អង្គុយចាំកូននៅលើម៉ូតូ ឡានបុកផ្ទប់នឹងបង្គោភ្លើងស្លាប់ដោយមឹនដឹងខ្លួន

​រាជធានី​ភ្នំពេញ ~ហេតុការណ៍គ្រោះថ្នាក់ធ្វើឲ្យផ្អើនាំគ្នាទៅមើលទាំងព្រលឹម ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបុរស​​វ័យ ៥៨​​ឆ្នាំ​​ម្នាក់ បាន​​ស្លាប់​​ភ្លាមៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ខណៈ​​អ​ង្គុយ​​លើ​​ម៉ូតូ​​ចាំ​​ទ​ទួល​​កូន ចេញ​ពី​​ធ្វើ​ការ ត្រូវ​​រថ​យន្ត​​ម៉ាក​​សាំ​​យ៉ុង ប្រ​ភេទ ១២​​កៅ​អី បើក​​បុក​​យ៉ាងពេញទំហឹងផ្ទុប​​​ទៅ​​នឹង​​​ប​​ង្គោល​​​ភ្លើង ត្រង់ចំណុច​ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

ប្រភពនៅកន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​អង្គុយ នៅលើ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1E-8745 ចាំ​កូន​ចេញពី​ធ្វើការ ហើយ​ភ្លាមៗ​នោះ ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A-3425 បើក​រេ​ចង្កូត ទំនងជា​ងងុយដេក ដោយ​បើក​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ នរោត្តម បាន​ជ្រុល​ទៅបុក​ជនរងគ្រោះ ផ្ទប់​ទៅនឹង​បង្គោល​ភ្លើង បណ្តាលអោយ​ស្លាប់​ភ្លាមៗ និង​ធ្វើអោយ​ខូចខាត​បង្គោល​ភ្លើង អស់ ១​ដើម​ផងដែរ ។​
​ជនរងគ្រោះ​មានឈ្មោះ ហៃ សៀន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយ​ចំណែក​អ្នកបើកបរ មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ព្រោះ​ក្រោយពេល​បង្កហេតុ បាន​រត់គេចខ្លួន បាត់ស្រមោល​ឈឹង​តែម្តង​។ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​រាជធានី រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ហើយ​ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

 

image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author