ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្ត បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាលផងដែល កាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវជាតិលេខ៦អា ចន្លោះស្ពាន១៣-១៤ ចំណុចភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះម៉ាកឌ្រីមសងសេ១២៥ ឆ្នាំ២០១០ពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល 1L-7098 ដោយមានឌុបមនុស្សស្រីម្នាក់ពីក្រោយ លុះមកដល់ចំណុចកើតហេតុបើកស៊ីញ៉ូខណ:បម្រុងបត់ឆ្វេងឆ្លងផ្លូវ ភ្លាមៗនេះឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៍បៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ 2X-3062 បើកក្នុងទិសដៅស្របគ្នា ជាន់ហ្រាំងមឹនទាន់ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង ធ្វើឲ្យមនុស្សស្រីជិះខាងក្រោយផ្លោងឡើងលើបោកក្បាលនឹងកញ្ចក់ខ្ទៀតចេញពីរថយន្តប្រហែល៥ម៉ែត្រ រីឯម៉ូតូនៅពីក្រោមរថយន្តអូសប្រហែល២០ម៉ែត្រ ទើបរថយន្តអស់ល្បឿនសំណាងល្អអ្នកឌុបរបួសស្រាល ចំណែកម៉ូតូសម្ពាតដូចចេកចៀនខូចខាតទាំស្រុង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើងរវាងម៉ូតូនិងរថយន្ត ដោយម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅឆ្នាំ២០១០ពាក់ស្លាកលេខ កណ្ដាល1L7098 បើកបរដោយឈ្មោះសន ចាន់រឹន ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះគង់ លាងអុីម ភេទស្រីអាយុ២០ឆ្នាំ ជាសិស្ស មានទីលំនៅភូមិព្រែកផ្ដៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង បណ្ដាលឲ្យរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ពាក់ផ្លាកលេខភ្នំពេញ2X 30 62 បើកបរដោយឈ្មោះឡុង ប៊ុន ចេង ភេទប្រុស អាយុ52ឆ្នាំ មានទីលំនៅភូមិខ្ញូង ឃុំខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នា ហើយបានមកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកជិៈម៉ូតូទាំង02នាក់ របួសធ្ងន់នឹងស្រាលហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះម៉ូតូនិងរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល៕ ដោយ៖ កម្ពុជា ជោគជ័យ