ផ្លូវក្រាកៅស៊ូជាអំណោយសម្ដេចហ៊ុន សែន នឹងលោកជំទាវបណ្ឌិតប៊ុន រានី ខូចខាតទាំងស្រុងដោយសារថយន្តដឹកខ្សាច់

កណ្ដាល ~​មានការរអូរទាំ​ពី​ប្រជាពលរដ្ឋ​នៅ​ ភូមិ​ក្រោម នឹងភូមិកណ្ដាល ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ រយ:ពេលជិត១ឆ្នាំនេះ ដោយមាននាយកសាលាយកដីបម្រុងរបស់សាលា​ជួលឲ្យទៅឈ្មោះ ម៉ឺន ចំរើន ( ហៅគ្រូឆាង ) តាមរបៀបពុករលួយធ្វើ​សកម្មភាព​បូមនិង​ដឹកជញ្ជូន​ខ្សាច់​តាម​រថយន្ត​ធំៗយ៉ាងអនាធិបតេយ្យ។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​ កន្លែង​បូម​ខ្សាច់​នោះ​ស្ថិតនៅលើដីបម្រុងសាលាវិទ្យាល័យ ជា ស៉ីម ព្រែកអញ្ចាញ​ ហើយ​បច្ចុប្បន្ន​ផ្លូវ​ក្រាកៅស៊ូប្រវែង៥៥៥ម៉ែត្រ នឹង ទទិង៦,៥០ម៉ែត្រ ជាអំណោយ សម្ដេចតេជោ ហ៊ុន សែន នឹង លោក ជំទាវបណ្ឌិត ប៊ុន រានី ជូនតាមរយ:ក្រុមការងារគណបក្សប្រជាជន ប្រចាំឃុំព្រែកអញ្ចាញស្ថាបនាឡើនៅឆ្នាំ២០១០នោះ មានការខូចខាត​បាក់ស្រុត​ជា​បណ្តើរៗ​ព្រោះ​រថយន្ត​ដឹកជញ្ជូនខ្សាច់របស់លោក ម៉ឺន ចំរើន ( ហៅគ្រូឆាង ) បានធ្វើ​សកម្មភាព​ដឹក​ខ្សាច់​ចេញពី​ការដ្ឋានតាមផ្លូវខាងលើនេះជារៀងរាល់ថ្ងៃធ្វើឲ្យស្រុតនឹងនាំឲ្យរំខានទៅដល់ការសិក្សារបស់សិស្សទៀតផង។

សកម្មភាពដឹកជញ្ជូនខ្សាច់នោះ ដែលគេស្គាល់ថាឈ្មោះ ម៉ឺន ចំរើន (ហៅគ្រូឆាង) ជាគ្រូបង្រៀននៅសាលាវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញនោះ បានធ្វើឲ្យផ្លូវមួយខ្សែនេះ ខូចស្ទើទាំងស្រុងហើយ នឹងធ្វើឲ្យរំខានទៅដល់សិក្សកំពុងរៀនទៀតផង ប៉ុនតែមិនឃើញអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ក៍ដូចជាអភិបាលស្រុក ចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរ ក៍ដូចប្រធានមន្ទីរ រ៉ែនឹងថាមពល ជាអ្នកទទួលបានផលប្រយោជន៍ទើប បណ្ដាលឲ្យឈ្មួញខាងលើនេះបូមខ្សាច់នឹងដឹកជញ្ជូនខ្សាច់បំផ្លាញផ្លូវស្រេចតែអំពើចិត្ត។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​សូមឲ្យលោក អភិបាលខេត្ត​កណ្ដាល លុបចោល​អាជីវកម្ម​បូម​ខ្សាច់​ដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យ នៅ​លើដីបម្រុង សាលាវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅភូមិក្រោម ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ជាបន្ទាន់​បំផុត​ ព្រោះ​សកម្មភាព​បូម​នឹងដឹកជញ្ជូនខ្សាច់​នោះ​ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ ​និង​បំផ្លាញ​ផ្លូវជាតិ​យ៉ាង​មហន្តរាយ​៕

image
image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author