ខេត្តសៀមរាប ~ ឧបវហេតុ សោកនាដកម្មមនុស្ស ប្រុស ស្រី ៥នាក់ បានស្លាប់ នៅក្នុងក្លឹប កំសាន្ត ហ៊ីបហប់ ក្នុងនោះ ក៍មានជនជាតិបរទេសម្នាក់ផងដែរ ដែលជាជនរងគ្រោះនៅក្នុង ហេតុការណ៍ដ៍កាចសាហាវនេះ ហើយក៍ធ្វើឲ្យឆេះខូចខាតឧបករណ៍សម្ភារៈនៅក្នុងក្លឹបអស់ទាំងស្រុង និងរងរបួសមួយចំនួនទៀតផង អ្នករងគ្រោះរហូតដល់ស្លាប់ ទំនងជាស្រវឹងស្រាជោកជាំ រត់ចេញមិនរួចទើបបណ្ដាលឲ្យអគ្គីភ័យលេបត្របាក់បានយ៉ាងនេះ។
មន្ត្រីអាជ្ញាធរប្រចាំមូលដ្ឋានបាននិយាយថា ចំពោះបាតុភាពអគ្គិភ័យដ៍អាក្រក់ខាងលើ បានកើតឡើងនៅពេលយប់ កាលពីវេលាម៉ោង២នឹង៣០នាទី ឈានចូល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងក្លឹបហ៊ីបហប់ស្ថិតនៅទល់នឹងរង្វង់មូលវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ពីប្រភពអ្នកបម្រើការងារនៅក្នុងក្លឹមកម្សាន្តហ៊ីបហប់នេះបានឲ្យដឹងថា ប្រហែលម៉ោង២ជាង ក្លឹប ត្រូវបានបញ្ចប់ ហើយក្នុងគ្រានោះក៏មានធំក្លិនឆ្ងៀម ក៍បិទម៉ាស៊ីនត្រជាក់ទាំងអស់ ហើយនៅ តែមានក្លិនឆ្ងៀមនោះដដែល ដែលគួរឲ្យសង្ស័យ មួយសន្ទុះក្រោយមកក៏ឃើញ មានផ្សែងហុយចេញ ឡើងលើដំបូល ឃើញសភាពមិនស្រួល ក្រុមអ្នកធ្វើការក្នុងក្លិបក៏បានធ្វើការរំដោះភ្ញៀវ ឲ្យចេញក្រៅហើយភ្លើងក៏ចាប់ផ្តើមឆេះពីលើបដាន ធ្លាក់មកធ្វើឲ្យតុកៅអីសាឡុងពួកឆាបឆេះឡើងតែម្ដង ។
ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា បានប្រើរថយន្តចំនួន៦គ្រឿង រថយន្ត កងរាជអាវុធហត្ថខេត្ត ៣គ្រឿង នគរបាលខេត្ត ២គ្រឿ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប ១គ្រឿង ដោយ ប្រើប្រាស់ ទឹកអស់១៤រថយន្ត ភ្លើងរលត់ទាំងស្រុងនៅវេលា ម៉ោង៥ ទៀបភ្លឺ ។
គួរបញ្ជាក់ ថាក្លឹបកម្សានដែលឆាបឆេះខាងលើនេះ កន្លងទៅធ្លាប់បានព្រះសង្ស គង់នៅវត្តដំណាក់ប្ដឹង ទៅអាជ្ញាធរខេត្តសៀមរាប ឲ្យអាជ្ញាធរជួយដោះស្រាយ ពាក់ព័ន្ទទៅនិងក្លឹប មូលហេតុដោយសារតែក្លឹបនេះបាន បង្ក ការរំខានជាច្រើនដងទៅដល់ព្រះសង្សនៅវត្តដំណាក់ និងពុទ្ធបរិស័ទ្ធក៍ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ខេត្តសៀមរាបនោះផងដែល គឺមានរយះ ពេល ជាង២ឆ្នាំមកហើយ នៅមិនទាន់បានដោះស្រាយ បណ្ដឹង របស់ព្រះសង្ឃ នឹងប្រជាពលរដ្ឋនៅឡើយទេ៕ដោយសហការី