ភ្នំពេញ~នាថ្ងៃប្រហស្បត្តិ៍ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៤ វេលាម៉ោង៩:០០នាទី អង្គការឆេស៍ នឹងក្រុមប្រឹក្សាក្រមសិលធម៍ អ្នកសាព័តិ៍មានកម្ពុជា បានធ្វើការប្រកាសជូនរង្វាន់ដល់ជ័យលាបភី ជាស្ថាប័នថ្នាក់ជាតិប្រចាំថ្ងៃ នឹងស្ថាប័នទរទស្សន៍មឹនមែនរដ្ឋ ទាក់ទិនកផ្សព្វផ្សាយព័តិ៍មាន ដែលមានក្រមសិលធម៍ប្រចាំឆ្នាំ២០១៤។
ពិធីប្រកាសរង្វាន់នេះបានធ្វើឡើងនៅឯមជ្ឈមណ្ឌលមិត្តភាពកម្ពុជា ជប៉ុន ដែលស្ថិតនៅក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័តិ៍មាន។
រង្វាន់ជ័យលាបភីនឹងប្រគល់ជូនសារព័តិ៍ចំនួន៤គឺ សារព័តិ៍មានរស្មីកម្ពុជា កោះសន្តិភាព កម្ពុជាថ្មី នគរវត្ត នឹងស្ថនីទរទស្សន៍ចំនួន៨គឺ ស្ថានីទរទស្សន៍បាយ័ន ទរទស្សន៍អាស៊ីអាគ្នេយ៍ ទរទស្សហង្សមាស ទរទស្សន៍ស៊ីធីអិន ទរទស្សប៉ុស្តិ៍លេខ៣ ទរទស្សន៍ប៉ុស្តិ៍លេខ៥ ទរទស្សន៍ប៉ុស្តិ៍លេខ៩ នឹងទរទស្សន៍អប្សារា។
ក្នុងពិធីជូនរង្វាន់ខាងលើ លោក ស្រី សុគន្ធារីនាយិការអង្គការឆេមស៍ នឹងជាអនុប្រធានគណកម្មការនាយក របស់ក្រុមប្រិក្សាក្រមសិលធម៍អ្នកសាព័តិ៍មានកម្ពុជា បានបញ្ជាក់ថា នៅក្នុងគម្រោងនេះបានសម្រេចគោលការណ៍ ៥ចំណុច មកធ្វើការវាយតម្លៃគឺ ការប្រើប្រាសពាក្យពេចន៍ នឹងឃ្លាប្រយោគ ការប្រើប្រាសរូបភាព ការផ្សព្វផ្សាយព័តិ៍មាន មានតុល្យភាព ការរាយការណ៍ព័តិ៍មានប្រកបដោយភាពច្បាស់លាស់ នឹងការលើកកម្ពស់យេនឌ័រ ក្នុងការផ្សព្វផ្សាយ។
ចុងបញ្ចប់ លោក ស្រី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ស្ថាប័នសារព័តិ៍មាន នឹងទរទស្សទាំងអស់ ដែលបានចូលរួមក្នុងការអនុវត្តគម្រោង នឹងបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ការទុកចឹត្តពីអ្នកអាន អ្នកស្ដាប់ នឹងអ្នកទស្សនាព័តិ៍មានរបស់ខ្លួន ហើយក៍អាចជម្រុញឲ្យពួកគាត់ប្រកាន់យកនូវសិលធម៍ល្អនៅក្នុងសង្គមកម្ពុជាយើងផងដែល៕ ដោយ អង្គភាពសារព័តិ៍មាន កម្ពុជា ជោគជ័យ