មរណ​ភាព​របស់​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជី​ ​ជា​ការ​ខក​ខាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ ​ខាង​មុខ​

ភ្នំពេញ​ ​៖ ប្រភព​ពី​ម​ន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ ​ឆ្នាំ​២០១៤ខាង​មុខ​ ​នេះ​ ​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជី​ ​នឹង​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ពី​លោក​ ​កែវ​ ​មុនី​ ​ចៅក្រម​ស៊ើប​សួរ​ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ពាក់​ព័ន្ធ​ទៅ​នឹង​ប​ណ្តឹ​ង​របស់​ឧកញ៉ា​មួយ​រូប​ ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ដែល​មាន​ ​ទំហំ​ជិត​១០ហិ​កតា​ ​ឋិត​នៅ​ភូមិ​បាយាប​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​រាជ​ធានី​ភ្នំពេញ​ ​។

មរណ​ភាព​របស់​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជី​ ​គឺ​ជា​ខក​ខាន​ក្នុង​ការ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ដំណាក់​កាល​ចៅក្រម​ស៊ើប​ ​សួរ​ ​ហើយ​ប​ណ្តឹ​ង​អាជ្ញា​នេះ​នឹង​ត្រូវ​រលត់​ ​ដោយ​មូល​ហេតុ​មរណ​ភាព​ ​។ នេះ​បើ​យោង​តាម​មាត្រា​៧នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​។

លោក​ ​កែវ​ ​មុនី​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ នគរវត្ត​ ​មិន​អាច​ទាក់ទង​បាន​ទេ​ ​ពាក់​ព័ន្ធ​នឹង​ប​ណ្តឹ​ង​ឧកញ៉ា​មួយ​រូប​ប្តឹ​ង​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជី​ ​ដោយ​ទូរស័ព្ទ​ត្រូវ​បាន​បិទ​ ​។

សមត្ថ​កិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​ឃាត​ក​ដៃ​ដល់​ដែល​បាន​ធ្វើ​សកម្មភាព​បាញ់​ជា​ច្រើន​គ្រាប់​ ​សម្លាប់​លោក​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជី​ ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ ប​ណ្តា​ល​ឲ្យ​ស្លាប់​ភ្លា​មៗ​ក្នុង​ ​ថ្លុក​ឈាម​ ​មាន​ពន្លឺ​ខ្លះ​ៗហើយ ប៉ុន្តែ​មិន​បាន​ធ្វើ​អត្ថា​ធិ​ប្បា​យ​បញ្ជាក់​លំអិត​ទេ​ ​ដោយ​ប៉ះ​ពាល់​ទៅ​នឹង​ការ​ ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​តាម​នីតិ​វិធី​ ​។

ប​ណ្តឹ​ង​របស់​ឧកញ៉ា​មួយ​រូប​ប្តឹ​ង​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជី​ ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ពាក់​ព័ន្ធ​ទៅ​នឹង​​ទំនាស់​ដី​ធ្លី​ ​អាច​ជា​ករណី​ស្រប​គ្នា​ជាមួយ​នឹង​ការ​អះអាង​របស់​សមត្ថ​កិច្ច​ថា​ ​ឃាតកម្ម​ខាង​លើ​នេះ​កើត​ ​ឡើង​ដោយសារ​គំនុំ​ ​ហើយ​មាន​គ្រោង​ការ​ឃាតកម្ម​គិត​ទុកជា​មុន​ ​។ ដូច្នេះ​ប​ណ្តឹ​ង​របស់​ឧកញ៉ា​មួយ​រូប​ ​ក៏​ជា​កម្ម​វត្ថុ​មួយ​ដ៏​សំខាន់​សម្រាប់​សមត្ថ​កិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត​ ថា​តើ​ឃាតកម្ម​នេះ​កើត​ឡើង​ដោយសារ​ ​គំនុំ​បញ្ហា​ដី​ធ្លី​នេះ​ ​ឬ​មួយ​យ៉ាង​ណា​ ​?

ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា ឧកញ៉ា ឈាង ប៉ាក់សួរ បានប្តឹងឧកញ៉ា អ៊ឹង ម៉េងជី ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីជិត១០ហិកតា នៅបឹងបាយាប ហើយរឿងនេះកំពុងឋិតនៅដៃលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចាត់ការ ។

គួររំលឹកថា ឧកញ៉ា ឈាង ប៉ាក់សួរ ធ្លាប់មបានទំនាស់បញ្ហាដីធ្លីជាច្រើនផងដែរនៅសង្កាត់ភ្នំពេញថ្មី ក្នុងនោះធ្លាប់រំលោភយកដីវត្ត និងដីប្រជាពលរដ្ឋ ប៉ុន្តែក្នុងករណីជម្លោះដីធ្លីជាមួយឧកញ៉ា អ៊ឹង ម៉េងជី រហូតឈានដល់ឃាតកបាញ់សម្លាប់ បណ្តាលឲ្យខកខានចូលខ្លួន ឆ្លើយបំភ្លឺតុលាការថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ អាចជារឿងឋិតក្នុងការស៊ើបអង្កេតបញ្ហាឃាតកម្មនេះ ឬមួយយ៉ាងណាទេ ព្រោះសមត្ថកិច្ច កំពុងដុតដៃដុតជើងស៊ើបអង្កេតក្នុងរឿងនេះ និងបញ្ជាក់ថា មានពន្លឺខ្លះៗហើយ ៕ ប្រភព៖ នគរវត្ត

photo-1(276) photo-3(240) photo-5(106)

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author