ប៉ូលិសប្រើធម៍ក្ដៅ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ នឹងអាប៉ោង បាញ់ស្លាប់មនុស្សម្នាក់ (មានវីដេអូ)

​ខេត្ដ​ត្បូងឃ្មុំ ~សមត្ថកិច្ចចុះបង្ក្រាបកន្លែងសង្វៀនបញ្ជល់មានដោយប្រើធម៍ក្ដៅ មួយកន្លែងស្ថិតនៅក្នុងព្រៃស្វាយចន្ទី មឹនឆ្ងាយពីភូមិប៉ុន្មាន ក្នុងឃុំចន្ទមូល ស្រុកមេមុត ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យបុរស​​ម្នាក់​​បាន​​ស្លាប់ ដោយ​សារ​​ត្រូវ​​គ្រាប់​កាំ​ភ្លើង របស់​​ស​មត្ថ​កិច្ច​​នគ​រ​បាល ខេត្ដ​​ត្បូង​ឃ្មុំ ពេល​​ចុះ​​ប្រ​តិ​​ប​ត្ដិ​​ការ បង្ក្រាប​​ស​ង្វៀន​​ប​ញ្ជល់​មាន់ និង​​វង់​អា​ប៉ោង​​ដុះ​​ស្លែ ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកលេង​ល្បែង ចំនួន ៥​នាក់ ក្នុងនោះ​មាន ជនជាតិ​វៀតណាម ៤​នាក់ ផងដែរ​ នឹងមនុស្សជាច្រើន​នាក់​ទៀត បាន​រត់គេចខ្លួន ទើប​សមត្ថកិច្ច​រឹបអូស​បាន ម៉ូតូ ៤៥​គ្រឿង យកទៅ​រក្សាទុក​។

ប្រភពនៅកន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ ដែលជា​អ្នកលេង​ល្បែង បាន ព្យាយាម​រត់គេចខ្លួន ពី​កន្លែង​ប្រតិ​ប​ត្ដិ​ការ របស់​សមត្ថកិច្ច ហើយ​នគរបាល បាន​បាញ់​គំរាម ក៏​បណ្ដាលឱ្យ​ត្រូវ ចំ​ស្មា​ខាងឆ្វេង ដួល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ជនរងគ្រោះមាន​ឈ្មោះ ឆាយ អឿន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​- ឃុំ កើតហេតុ​ខាងលើ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ប៉េង អេង​ហាក់ អធិការនគរបាល ដែល​បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​ល្បែងស៊ីសង​នេះ មិនទាន់​បង្ហាញ ពី​ការទទួលខុសត្រូវ ចំពោះ​ការស្លាប់ របស់​ឈ្មោះ ឆាយ អឿន នៅឡើយ​ទេ​។ សូមបញ្ជាក់ថា សមត្ថកិច្ចចុះបង្ក្រាបកន្លែងសង្វៀនបញ្ជល់មាននឹងអាប៉ោង មាន​មនុស្ស​ជិត ១០០​នាក់ បាន​ចូលទៅ​លេងល្បែង ទើប​ឈានដល់​ការ​ណី បាញ់ប្រហារ​ផ្លាត​គ្រាប់កាំភ្លើង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស និង​រឹបអូស​បាន​ម៉ូតូ ៤៥​គ្រឿង ឃាត់ខ្លួន​មនុស្ស ៥​នាក់ មាន់​រស់ ៣​ក្បាល មាន់​ងាប់ ២​ក្បាល ដើម្បី​កសាង​សំណុំរឿង​៕

image

image



អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ប៉ូលិសប្រើធម៍ក្ដៅ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ នឹងអាប៉ោង បាញ់ស្លាប់មនុស្សម្នាក់

បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ

ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author