សមត្ថកិច្ចបង្ក្រាទីតាំងជួញដូរគ្រឿងញៀន របស់មន្ត្រីអង្គរក្ស ឃាត់ខ្លួន នឹងដកហូតបានវត្ថុតាងមួយចំនួន

​រាជធានី​ភ្នំពេញ ~កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ក​ម្លាំង​​ស​មត្ថ​កិច្ច ដឹក​នាំ​ផ្ទាល់​​​ដោយ លោក ជួន សុ​វណ្ណ ស្នង​ការ​​រាជ​ធា​នី​​ភ្នំ​ពេញ បាន​​ចុះ​ប​ង្ក្រាប​​ទី​តាំង ជួញ​ដូរ​​គ្រឿង​ញៀន ដ៏​​ធំ​​មួយ​ក​ន្លែង នៅ​​ម្តុំ​​បឹង​​សា​ឡាង ខណ្ឌ​ទួល​គោក ដោយ​ដកហូត​ បាន​លុយ​មួយចំនួន ក្នុងនោះ​ប្រាក់​ដុល្លារ ចំនួន ៥៤,៥០០​ដុល្លារ និង​ប្រាក់រៀល ១៧០​លាន​រៀល និង​ឃាត់ខ្លួន​បាន មេខ្លោង ៣​នាក់ ស្រី ២​នាក់ និង​ប្រុស​ម្នាក់ ព្រមទាំងរថយន្ត​ស៊េរី​ទំនើប​ចំនួន ៣​គ្រឿង រួម​នឹង​ថ្នាំញៀន ប្រមាណ ៣​គីឡូក្រាម​ផងដែរ​។​

​យោងតាមការឲ្យដឹងពីនគរបាល ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បានឱ្យដឹងថា បុរស​ជន​សង្ស័យ ​ឃាត់ខ្លួនមាន​ឈ្មោះ ឈុំ ជឿន អាយុ​៣០​ឆ្នាំ ជាម​ន្ដ្រី​អង្គរក្ស ចំណែកឯ​ស្រី ៤​នាក់​ទៀត មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ ។ មុនពេល​ចុះ​ប្រតិ​ប​ត្ដិ​ការ បង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ច្បាស់លាស់ ទើប​នៅថ្ងៃខាងលើ សមត្ថកិច្ច​ក៏​ចុះ​ឡោមព័ទ្ធ ទីតាំង​ផ្ទះល្វែង​សង់​ថ្មី ដោយ​ឃាត់ខ្លួន បាន​មនុស្ស​ប្រុស​ស្រី ៥​នាក់ រួម​នឹង​វត្ថុតាង​ជាក់ស្ដែង​ផងដែរ ។​

​សមត្ថកិច្ច​បាន​បន្ដទៀត​ថា ក្នុងការចុះប្រតិបត្តិការបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀនខាងលើនេះ សមត្ថកិច្ច​បាន​ដកហូត បាន​លុយ​ជិត ១០​ម៉ឺន​ដុល្លារ​, ថ្នាំញៀន​ជាច្រើន​ថង់​, រថយន្ដ ៣​គ្រឿង មាន​ម៉ាក​ឡិច​ស៊ិ​ស RX-330, ម៉ាក​ព្រូស និង​មួយគ្រឿង​ទៀត ម៉ាក​កាមរី​បា​ឡែ​ន ព្រមទាំង​ដកហូត កាំភ្លើងខ្លី​មួយ​ដើម និង​មនុស្ស​ប្រុស​ស្រី ដែល​សង្ស័យ ៥ នាក់​ត្រូវបាន​ឃាត់ខ្លួន នាំទៅ​សាកសួរ​ផងដែរ ។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ៥​នាក់ក្នុងនោះ ៣​នាក់ ជា​មេខ្លោង​ធំ រួម​នឹង​វត្ថុតាង​ជាក់ស្ដែង កម្លាំង​នគរបាល បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕

 

image image image image image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author