មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ធ្ង

​ភ្នំពេញ ~ បុរស​បីនាក់​ត្រូវ​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ពីរ​គ្រឿង ម៉ាក​សង់កូរ៉េក្បាលត្រីអណ្ដែង នឹងសង់កូរ៉េ បុក​គ្នា​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦អា ស្ថិតនៅក្នុងភូមិចំបកមាស សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ម៉ោង ១២ និង ៥៥នាទី​ថ្ងៃ ថ្ងៃទី​០១ ខែឆ្នូ ឆ្នាំ​២០១៤​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល កើតហេតុ​គេ​សង្គេត​ឃើញ បុរស​វ័យចំណាស់ម្នាក់ឈ្មោះ ខាត់ យឿន អាយុ៥០ឆ្នាំជាង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េពណ៌​ស្លាទុំគ្មានស្លាកលេខឆ្លងផ្លូវពីលិចទៅកើត នឹងបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េក្បាលត្រីអណ្ដែង ពាក់ស្លាកលេខ ភ្នំពេញ 1BO 86 20 មឹនស្គាល់អត្តសញ្ញាណ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦អាទិសដៅ​ពី​ជើងទៅត្បូង ក្នុង​ល្បឿនលៀន​ លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​បាន​បុកម៉ូតូឆ្លងផ្លូវ ក៏​បាន​ជ្រុល​បុកគ្នាពេញទំហឹង​បណ្តាល ម្ចាស់​ម៉ូតូ​ទាំង​២នាក់ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​ជនរងគ្រោះទាំង​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែកស្រុកមុខកំពូលដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ទាំង​២ គ្រឿង​រងការខូចខាតទាំងសង់ខាង រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ធ្វើ​ការអន្តរាគមន៍​វាសវែង ស្ទូច​យក ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាកខែង រងចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ ភាគី​ម៉ូតូសង់កូរ៉េគ្មានស្លាកលេខឆ្លង​មិនបាន​មើលមុខមើលក្រោយ​អោយបាន​ច្បាស់លាស់​មុននឹង​ឆ្លងផ្លូវ ចំណែក​ភាគី​ម្ខាង​ទៀត បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​ល្បឿន​កំណត់ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ​៕

imageimageimage

Share on Facebook