ដោយប្រភពមនសិការខ្មែ ~កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះមន្ត្រីនគរបាលចំនួន១៥នាក់ ដែលបម្រើការងារចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាលព្រមទាំងកាត់ផ្តាច់បៀវត្សរ៍និងរបបផ្សេងៗថែមទៀតផងដែរ។ បញ្ហានេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមន្ត្រីនគរបាលជាតិ ព្រោះការចាប់ផ្តើមបណ្តេញមន្ត្រីនគរបាលខេត្តកណ្តាលចេញពីតំណែងបានក្លាយទៅជាគំរូសម្រាប់នគរបាលតាមបណ្តាខេត្តនានា។ ជាពិសេសនៅក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ស ខេង បានបញ្ជាក់អំពីមូលហេតុយ៉ាងច្បាស់លាស់ផងដែរគឺបោះបង់ការងារ។
មន្ត្រីនគរបាលខេត្តកណ្តាលទាំង១៥នាក់ដែលត្រូវបណ្តេញចេញពីផុតពីក្របខណ្ឌមន្ត្រីនគរបាលជាតិរួមមាន: ១-អនុសេនីយ៍ត្រី សំ សេថា អត្តលេខ២០៧៧៨, ២-អនុសេនីយ៍ត្រី ផាន់ រ៉ាវុធ អត្តលេខ៥៨១១០,៣-អនុសេនីយ៍ត្រី កង ទិត្ររស្មី អត្តលេខ៦៧៦១៧,៤-អនុសេនីយ៍ត្រី ជា មុន្នីរ័ត្ន អត្តលេខ៦៥៦៧២,៥- អនុសេនីយ៍ត្រី យស អូន អត្តលេខ៥៥២៩៨,៦-អនុសេនីយ៍ត្រី យ៉ា សំអាង អត្តលេខ៥៥៣៤៥ ,៧- អនុសេនីយ៍ត្រី គង់ សក្តា អត្តលេខ៥៥៣៣៩,៨- ព្រិន្ទបាលឯក ទ្បាច ផល្លា អត្តលេខ២០៩៦១,៩- ព្រិន្ទបាលឯក កែវ សុខៈ អត្តលេខ៥៨១៤២,១០- ព្រិន្ទបាលឯក សុខ ចំរើន អត្តលេខ៦៧៦២៧,១១-ព្រិន្ទបាលឯក ឈួន ឈាន អត្តលេខ៤០៩៣០,១២-ព្រិន្ទបាលទោ តុប ជយោ អត្តលេខ៦៣៥៣៥,១៣-ព្រិន្ទបាលទោ ទ្បេង សុខជា អត្តលេខ៦៣៥៥៣,១៤-ព្រិន្ទបាលទោ ស៊ុក ប៊ុនថេត អត្តលេខ៥៨៣៥៥ និង១៥-ពលបាលឯក ឱក សុធារិទ្ធ អត្តលេខ៥៨៣៣៧។
ការបណ្តេញមន្ត្រីនគរបាលទាំង១៥រូបនេះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិគឺជារឿងមួយជំរុញឲ្យស្នងការដ្ឋាននិងនគរបាលខេត្តដទៃទៀតចាត់វិធានការលើមន្ត្រីនគរបាលមួយចំនួនដែលបោះបង់ការងារផងដែរ។ ជាពិសេសលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលត្រូវបានប្រជាពលរដ្ឋក្នុងខេត្តនេះរិះគន់ពីការមិនយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានប្រសើរនោះទេ។ ដូច្នេះក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិគួរពិនិត្យមើលភាពអសកម្មរបស់លោក អ៊ាវ ចំរើន និងស្នងការរងនគរបាលខេត្តកណ្តាលទាំងអស់ផងដែរ ដើម្បីឲ្យពួកគេយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខ លុបបំបាត់ល្បែងស៊ីសងនិងបង្ក្រាបបទល្មើសផ្សេងៗប្រកបដោយប្រសិទ្ធភាព៕