ប្រដេញម៉ូតូគ្នាលេង ទីបំផុតស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ : យុវជនពីរនា់ក់ ប្រដេញម៉ូតូគ្នាលេង ទីបំផុតស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ២:១០នាទីរសៀល ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ យុវជនវ័យក្មេង ២នាក់ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9279 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បេឿនយ៉ាងលេឿន រួចក៏បានទៅបុករថយន្តកូរ៉េមួយគ្រេឿង បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅនឹងកន្លែងកើតហេតុ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនវ័យក្មេង ២នាក់ បានជិះម៉ូតូដេញគ្នាជាមួយមត្តិភក្រ័ ទើបបណ្តាលឲ្យយុវជន ២នាក់ ជ្រុលចង្កូតទៅបុករថយន្តកូរ៉េមួយគ្រេឿង ដែលកំពុងជួសជុលផ្លូវ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាជនរងគ្រោះនៅឡើយទេ ។

00 (1) 00 (2) 00 (3)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author