ក្មេងស្រីអាយុ២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារថយន្តទំនើបកូនថៅកែរកស៊ីទិញសត្វព្រៃម្នាក់ បើករយ៉ែថយក្រោយកិនស្លាប់

ស្ទឹងត្រែង៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារថយន្តទំនើបមួយគ្រឿង ម៉ាកស្តាកិតស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ០៨និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នេះ ត្រង់ចំណុចទីតាំងផ្ទះបញ្ចូលហ្គាស់មួយកន្លែង ស្តិតនៅភូមិស្ពានថ្ម-សង្កាត់ស្រះឬស្សី-ក្រុងស្ទឹងត្រែង-ខេត្តស្ទឹងត្រែង។

សាក្សី​បានឱ្យ​ដឹង​ថា មុនពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ទំនើបមួយគ្រឿង​ម៉ាក ម៉ា​ស្ដា ពណ៌​សពាក់ ស្លាក​លេខ​ភ្នំពេញ 2Z-2592 ផលិត​ឆ្នាំ​២០១៥ ធ្វើដំណើរ​ពី ទិស​ខាងលិចទៅកើត​ក្នុង​ល្បឿន​មធ្យម​ ​ស្រប​ពេល​នោះ ស្រាប់តែ​មាន​រថយន្ត​​ដឹក​ហ្គាស​មួយគ្រឿងទៀត ​នៅ​ពីមុខ​ កំពង់តែ​បើក​ថយ​ចូលទៅ​កន្លែង​ ស្ដុ​ប​ហ្គាស ហើយរថយន្តបង្កក៏បានរយ៉ែថយក្រោយ ហើយបាន​កិន​ក្មេង​ស្រីម្នាក់ស្លាប់​ភ្លាមតែម្ដង ដោយ​មិនដឹងថា​ ក្មេងរូបនោះ​ វា ​ចូល​ពីក្រោយ​រថយន្ត​ពី​ពេលណា​នោះទេ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​នោះ​ ចេញ​មក​មើល និង​បាន​ធើ្វ​ការ​ទំនាក់ទំនង​ទៅ​កាន់​សម្ថ​ត​កិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍​ភ្លាម​ៗ​។

ប្រភពដ៏ដែលបានបន្តឲ្យដឹងថា ក្មេងស្រីដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ សិត រស្មី ភេទស្រី អាយុ២ឆ្នាំ មានទីលំនៅ ក្នុងភូមិស្តៅ-ឃុំស្តៅ-ស្រុកសេសាន-ខេត្តស្ទឹងត្រែង រីឯអ្នកបង្ករឈ្មោះ ឡូ ជា ជាមន្ត្រីយោធាខេត្តស្ទឹងត្រែង បាន​គេចខ្លួនក្រោយបង្កហេតុ ទុឲ្យឪពុករបស់ខ្លួនចេញមកពាំងមុខដោះស្រាយ។ គួរបញ្ជាក់ផងដែរថា បុរសដែលអាងខ្លួនជាអ្នកមាន និងជាម្ចាស់រថយន្តបង្ករ មានឈ្មោះ យី បានភាព (ហៅ ឡូ) ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ មុខរបរជាឈ្មួញទិញសត្វព្រៃ រស់នៅភូមិស្ពានថ្ម-សង្កាត់ស្រះឬស្សី-ខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន ​រថយន្ត​បង្ក​ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍ក្រុងស្ទឹងត្រែង ​យកទៅរក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ដ​ រងចាំ​ធ្វើការ ដោះស្រាយ​។៕ ដោយ៖ នួន ពុទ្ធា

photo 1 (1) photo 2 (1) photo 3 (1)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author