ចិន៖ ស្នេហាត្រីកោណមួយបានកើតមាននៅក្នុងប្រទេសចិន ហើយត្រូវបានបញ្ចប់ដោយ បុរសជាសហាយស្លាប់បាត់បង់ជីវិត ចំនែកឯបុរសជាប្តីត្រូវប៉ូលីសចាប់ខ្លួន។ លោក Qin Han អាយុ៣៩ឆ្នាំ កើតចិត្តសង្ស័យប្រពន្ធខ្លួនឯងឈ្មោះ Du អាយុ៣៣ឆ្នាំ លួចដេក ជាមួយមិត្តរួមការងាររបស់នាង ទើបលោកបានទៅកន្លែងធ្វើការរបស់ប្រពន្ធនិយាយគ្នា។ ពេលទៅដល់កន្លែងធ្វើការ លោក Qin បានឃើញប្រពន្ធខ្លួនកំពុងដើរចេញពីអាគារ ជាមួយបុរសម្នាក់ ដែលគាត់ជឿជាក់ថា ជាសហាយរបស់ប្រពន្ធ ភ្លាមនោះលោក Qin ក៏បានយកកាំបិតរត់សំដៅទៅរកបុរសជាសហាយនោះ ហើយចាក់យកៗបណ្តាលអោយ ហូរឈាមស្រោចខ្លួនតាមផ្លូវសាធារណៈបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមពត៌មានពីអ្នកជិតខាងបានអោយដឹងថា លោក Qin និងភរិយាបានឈ្លោះប្រកែកគ្នា ជាយូរមកហើយ ដោយសង្ស័យថាប្រពន្ធលួចផិតក្បត់។ ដោយឈ្លោះប្រកែកគ្នាមិនអស់ ចិត្តនៅផ្ទះ ដែលស្ថិតនៅទីក្រុង Xinxiang ខេត្ត Henan មិនអស់ចិត្ត លោក Qin ក៏សំរេច ទៅលួចមកប្រពន្ធនៅកន្លែងធ្វើការ។ ហើយគ្រាន់តែឃើញប្រពន្ធជាមួយបុរសម្នាក់ឈ្មោះ Zhao ដើរជាមួយគ្នាចេញពីអាគារធ្វើការ លោក Qin ក៏បានដកកាំបិតចាក់បុរសនោះតែ ម្តង ទោះបីជាលោក Zhao បដិសេធមិនបានទាក់ទងប្រពន្ធគាត់ក៏ដោយ។ លោក Qin បានចាក់មកលើលោក Zhao ជាច្រើនកាំបិត ហើយជាអកុសលពេលប៉ូលីសមកដល់ លោក Zhao បានដេកស្លាប់ក្នុងថ្លុកឈាមទៅហើយ ចំនែកឯលោក Qin វិញមិនបានរត់ ទៅណាឡើយត្រូវបានប៉ូលីសចាប់ខ្លួន។